-
ច្បាប់លេវី ៨:២៥-២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ បន្ទាប់មក ម៉ូសេយកខ្លាញ់ទាំងអស់ គឺខ្លាញ់កន្ទុយ ខ្លាញ់ជាប់ពោះវៀន ខ្លាញ់ជាប់ថ្លើម តម្រងនោមទាំងពីរនិងខ្លាញ់ជុំវិញ ព្រមទាំងជើងស្ដាំរបស់សត្វនោះ។+ ២៦ រួចគាត់យកនំឥតដំបែពីក្នុងកញ្ជើដែលនៅចំពោះព្រះយេហូវ៉ា គឺនំកងមួយ+ នំកងលាយប្រេងមួយ+ និងនំស្រួយមួយ ទៅដាក់លើខ្លាញ់និងជើងស្ដាំសត្វនោះ។ ២៧ បន្ទាប់ពីនោះ ម៉ូសេដាក់របស់ទាំងនោះលើដៃអេរ៉ុននិងកូនប្រុសៗរបស់គាត់ ហើយលើករេចុះរេឡើងជូនជាគ្រឿងបូជាសម្រាប់លើកចុះឡើងនៅចំពោះព្រះយេហូវ៉ា។ ២៨ រួចម៉ូសេយកពីដៃពួកគាត់ ហើយដាក់លើគ្រឿងបូជាដុតនៅលើទីបូជា ដើម្បីដុតឲ្យផ្សែងហុយឡើង។ នេះជាគ្រឿងបូជាសម្រាប់ការតែងតាំង ដែលដុតឲ្យមានក្លិនឈ្ងុយជូនព្រះយេហូវ៉ា។*
-