-
ដើមកំណើត ២២:១៥-១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ក្រោយនោះ ទេវតារបស់ព្រះយេហូវ៉ាបាននិយាយពីលើមេឃ ទៅកាន់អាប្រាហាំម្ដងទៀតថា៖ ១៦ «ព្រះយេហូវ៉ាប្រកាសថា៖ ‹ដោយសារអ្នកបានធ្វើដូច្នេះ ហើយព្រមប្រគល់កូនតែមួយរបស់អ្នកឲ្យខ្ញុំ+ នោះខ្ញុំផ្ទាល់ស្បថថា+ ១៧ ខ្ញុំនឹងឲ្យពរអ្នក ហើយធ្វើឲ្យកូនចៅ*របស់អ្នកមានចំនួនច្រើនឥតគណនា ដូចផ្កាយនៅលើមេឃនិងគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។+ កូនចៅរបស់អ្នកនឹងចាប់យកបណ្ដាក្រុង*របស់ពួកសត្រូវ។+
-
-
ដើមកំណើត ៣៥:១០, ១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ ព្រះបានមានប្រសាសន៍ទៅកាន់យ៉ាកុបថា៖ «ឈ្មោះអ្នកលែងជាយ៉ាកុប+ទៀតហើយ តែជាអ៊ីស្រាអែលវិញ»។ ដូច្នេះ តាំងពីនោះមកព្រះបានហៅគាត់ថាអ៊ីស្រាអែល។+ ១១ ព្រះបានមានប្រសាសន៍បន្ថែមទៀតថា៖ «ខ្ញុំជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។+ ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង។ ប្រជាជាតិជាច្រើន+និងបណ្ដាស្ដេចនឹងកើតចេញពីអ្នក។+
-
-
ហេប្រឺ ៦:១៣, ១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ពីព្រោះពេលដែលព្រះសន្យាជាមួយនឹងអាប្រាហាំ លោកធានាសេចក្ដីសន្យារបស់លោកដោយអាង*ជីវិតខ្លួនលោក ព្រោះគ្មានអ្នកណាធំជាងលោកដែលលោកអាចអាងដើម្បីធានាសេចក្ដីសន្យានោះឡើយ។+ ១៤ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំប្រាកដជានឹងឲ្យពរដល់អ្នក ហើយខ្ញុំប្រាកដជានឹងធ្វើឲ្យអ្នកមានគ្នាច្រើនឡើង»។+
-