-
ជំរឿនបណ្ដាជន ២៥:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ «តាមការពិតខ្ញុំត្រូវបំផ្លាញប្រជាជាតិអ៊ីស្រាអែលទាំងមូល ព្រោះខ្ញុំតម្រូវឲ្យពួកគេមានភក្ដីភាពផ្ដាច់មុខ។+ ប៉ុន្តែ ភីនេហាស+ជាកូនអេលាសារ ត្រូវជាចៅរបស់អេរ៉ុនជាសង្ឃ បានរម្ងាប់កំហឹងរបស់ខ្ញុំចំពោះបណ្ដាជនអ៊ីស្រាអែល ដោយសារគាត់មិនត្រាប្រណីចំពោះអស់អ្នកដែលប្រឆាំងនឹងខ្ញុំទេ។+ ដូច្នេះ ខ្ញុំមិនបានបំផ្លាញពួកគេទាំងអស់ឡើយ។
-
-
ការបំភ្លឺច្បាប់ ១៣:៦-៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ «ប្រសិនបើបងប្អូនរួមម្ដាយ ឬកូនប្រុសកូនស្រី ឬប្រពន្ធជាទីស្រឡាញ់ ឬមិត្តដ៏ជិតស្និទ្ធបំផុតរបស់អ្នករាល់គ្នា ព្យាយាមល្បួងលួងលោមអ្នករាល់គ្នាដោយស្ងាត់ៗថា៖ ‹ចូរយើងទៅបម្រើព្រះឯទៀតវិញ›+ ជាព្រះដែលអ្នករាល់គ្នានិងបុព្វបុរសរបស់អ្នករាល់គ្នាពុំធ្លាប់ស្គាល់ ៧ ជាព្រះផ្សេងៗដែលប្រជាជាតិនៅជុំវិញអ្នករាល់គ្នាគោរពបូជា ទោះជានៅជិតឬឆ្ងាយ ឬចាប់ពីដើមស្រុកទៅដល់ចុងស្រុកក្ដី ៨ អ្នករាល់គ្នាមិនត្រូវយល់ព្រមឬធ្វើតាមគាត់+ ឬបង្ហាញការអាណិតអាសូរ ឬមានចិត្តមេត្តា ឬការពារគាត់ឡើយ។ ៩ ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវសម្លាប់គាត់ចោលកុំខាន។+ អ្នករាល់គ្នាត្រូវផ្ដើមគប់សម្លាប់គាត់មុនគេ រួចបណ្ដាជនទាំងអស់មកគប់សម្លាប់គាត់តាមក្រោយ។+
-