-
ការបំភ្លឺច្បាប់ ៣១:១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «មើល! អ្នកហៀបនឹងស្លាប់ហើយ។ ក្រោយមក បណ្ដាជននេះនឹងចាប់ផ្ដើមប្រព្រឹត្តមិនស្មោះត្រង់* ដោយគោរពបូជាដល់ព្រះរបស់ពួកអ្នកស្រុកដែលនៅជុំវិញពួកគេ ជាស្រុកដែលពួកគេនឹងចូលទៅរស់នៅនោះ។+ ពួកគេនឹងបោះបង់ចោលខ្ញុំ+ ហើយថែមទាំងបំពានកិច្ចព្រមព្រៀងដែលខ្ញុំបានធ្វើជាមួយនឹងពួកគេទៀតផង។+
-
-
អ្នកសម្រេចក្ដី ២:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ប៉ុន្តែ ពួកគេមិនព្រមស្ដាប់អ្នកសម្រេចក្ដីណាម្នាក់ឡើយ ពួកគេបែរជាហ៊ានផិតក្បត់ទៅតាមព្រះដទៃ ហើយទៅឱនគោរពបូជាព្រះទាំងនោះ។ ពួកគេបោះបង់ចោលយ៉ាងឆាប់នូវផ្លូវដែលបុព្វបុរសរបស់ពួកគេធ្លាប់ដើរ។ បុព្វបុរសរបស់ពួកគេបានធ្វើតាមបញ្ញត្តិរបស់ព្រះយេហូវ៉ា+ តែពួកគេមិនធ្វើតាមទេ។
-
-
បណ្ដាស្ដេចទី១ ១១:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ ស្ត្រីទាំងនោះមកពីជនជាតិផ្សេងៗដែលព្រះយេហូវ៉ាបានមានប្រសាសន៍ហាមពួកអ៊ីស្រាអែលថា៖ «អ្នកមិនត្រូវរៀបការជាមួយនឹងពួកគេឡើយ ព្រោះពួកគេនឹងបំបែរចិត្តអ្នកទៅតាមព្រះរបស់ពួកគេមិនខាន»។+ ប៉ុន្តែ សាឡូម៉ូនបាននៅជិតស្និទ្ធនឹងពួកគេ ហើយស្រឡាញ់ពួកគេ។
-
-
នេហេមា ១៣:២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ គឺដោយសារស្ត្រីដូចនេះហើយ ដែលស្ដេចសាឡូម៉ូនបានធ្វើអំពើខុសឆ្គង មែនទេ? ព្រះរបស់គាត់បានស្រឡាញ់គាត់+ ហើយតាំងគាត់ឡើងជាស្ដេចលើស្រុកអ៊ីស្រាអែលទាំងមូល។ ក្នុងចំណោមប្រជាជាតិនានាគ្មានស្ដេចណាដូចគាត់ទេ។+ ទោះជាយ៉ាងនោះក្ដី ប្រពន្ធទាំងឡាយរបស់គាត់ដែលជាជនជាតិដទៃ នៅតែអាចនាំគាត់ឲ្យប្រព្រឹត្តអំពើខុសឆ្គងបានដែរ។+
-