បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ២:៣-៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ រីឯ​ម្សៅ​ដែល​នៅ​សល់ ត្រូវ​បាន​ជា​របស់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់។+ ចំណែក​នោះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត+ពី​គ្រឿង​បូជា​ដែល​ដុត​ជូន​ព្រះ​យេហូវ៉ា។

      ៤ ​«​‹បើ​អ្នក​រាល់​គ្នា​ជូន​គ្រឿង​បូជា​ពី​ស្រូវ ដែល​ចម្អិន​ក្នុង​ឡ អ្នក​ត្រូវ​ប្រើ​ម្សៅ​យ៉ាង​ម៉ដ្ឋ​លាយ​ជា​មួយ​នឹង​ប្រេង​ធ្វើ​ជា​នំ​កង ឬ​ធ្វើ​ជា​នំ​ស្រួយ​លាប​ប្រេង​ពី​លើ តែ​មិន​ត្រូវ​ដាក់​ដំបែ​ទេ។+

      ៥ ​«​‹បើ​អ្នក​រាល់​គ្នា​ជូន​គ្រឿង​បូជា​ពី​ស្រូវ ដែល​ចម្អិន​នៅ​ក្នុង​ខ្ទះ+ អ្នក​ត្រូវ​ប្រើ​ម្សៅ​យ៉ាង​ម៉ដ្ឋ​លាយ​ជា​មួយ​នឹង​ប្រេង​ធ្វើ​ជា​នំ តែ​មិន​ត្រូវ​ដាក់​ដំបែ​ទេ។ ៦ រួច​បំបែក​នំ​នោះ​ជា​ដុំ​ៗ ហើយ​ចាក់​ប្រេង​ពី​លើ។+ នោះ​ហើយ​ជា​គ្រឿង​បូជា​ពី​ស្រូវ។

      ៧ ​«​‹បើ​អ្នក​រាល់​គ្នា​ជូន​គ្រឿង​បូជា​ពី​ស្រូវ ដែល​ចម្អិន​ក្នុង​ចាន​ពុម្ព អ្នក​ត្រូវ​ធ្វើ​នំ​ដោយ​ប្រើ​ម្សៅ​យ៉ាង​ម៉ដ្ឋ​លាយ​ជា​មួយ​នឹង​ប្រេង។

  • ជំរឿនបណ្ដាជន ១៨:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ឯ​គ្រឿង​បូជា​បរិសុទ្ធ​បំផុត​ដែល​ត្រូវ​ដុត​ជូន​ខ្ញុំ នឹង​បាន​ជា​របស់​អ្នក គឺ​រាល់​គ្រឿង​បូជា​ដែល​បណ្ដា​ជន​យក​មក​ជូន ជា​មួយ​នឹង​គ្រឿង​បូជា​ពី​ស្រូវ+ គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង+ និង​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង។+ នេះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត​ដល់​អ្នក​និង​កូន​ប្រុស​ៗ​របស់​អ្នក។

  • កូរិនថូសទី១ ៩:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា ពួក​បុរស​ដែល​បំពេញ​កិច្ច​ការ​ដ៏​ពិសិដ្ឋ​បរិភោគ​អាហារ​ពី​វិហារ ហើយ​ពួក​អ្នក​ដែល​បម្រើ​ជា​ទៀង​ទាត់​នៅ​ទី​បូជា​ក៏​ទទួល​ចំណែក​ពី​ទី​បូជា​ដែរ?+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក