បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ២៩:១-៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៩ «​អ្នក​ត្រូវ​ញែក​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​ពួក​គាត់​បម្រើ​ជា​សង្ឃ​ដល់​ខ្ញុំ។ អ្នក​ត្រូវ​ធ្វើ​ដូច​ត​ទៅ​៖ ត្រូវ​យក​គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​ពីរ​ដែល​ល្អ​ឥត​ខ្ចោះ+ ២ នំ​ប៉័ង និង​នំ​កង​លាយ​ប្រេង ព្រម​ទាំង​នំ​ស្រួយ​លាប​ដោយ​ប្រេង។+ នំ​ទាំង​នេះ​ត្រូវ​ធ្វើ​ពី​ម្សៅ​ស្រូវ​សាលី​ដែល​ម៉ដ្ឋ ហើយ​មិន​ត្រូវ​ដាក់​ដំបែ​ឡើយ។ ៣ អ្នក​ត្រូវ​ដាក់​នំ​ទាំង​នេះ​ក្នុង​កញ្ជើ ហើយ​យក​មក​ជូន​ខ្ញុំ+ ព្រម​ជា​មួយ​នឹង​គោ​ស្ទាវ និង​ចៀម​ឈ្មោល​ទាំង​ពីរ។

  • ច្បាប់លេវី ៦:១៤, ១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ​«​‹ច្បាប់​សម្រាប់​ការ​ជូន​គ្រឿង​បូជា​ពី​ស្រូវ​មាន​ដូច​ត​ទៅ​៖+ កូន​ប្រុស​ៗ​របស់​អេរ៉ុន​ត្រូវ​ជូន​គ្រឿង​បូជា​នេះ​ចំពោះ​ព្រះ​យេហូវ៉ា នៅ​ខាង​មុខ​ទី​បូជា។ ១៥ ពួក​គាត់​ម្នាក់​ត្រូវ​យក​ម្សៅ​ម៉ដ្ឋ​មួយ​ក្ដាប់​ពី​គ្រឿង​បូជា​នោះ ដែល​មាន​ប្រេង​និង​ម្សៅ​ក្រអូប ទៅ​ដុត​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​ជា​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។* ម្សៅ​នោះ​សម្រាប់​ជា​តំណាង​គ្រឿង​បូជា​នោះ​ទាំង​មូល។+

  • ជំរឿនបណ្ដាជន ៧:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ អំណោយ​ទាំង​នោះ​មាន​ដូច​ត​ទៅ​៖ ចាន​ប្រាក់​មួយ​ទម្ងន់​១៣០​ហ្សេគិល* និង​ចាន​គោម​ប្រាក់​មួយ​ទម្ងន់​៧០​ហ្សេគិល តាម​ទម្ងន់​ហ្សេគិល​ដែល​ប្រើ​នៅ​កន្លែង​បរិសុទ្ធ។+ នៅ​ក្នុង​ចាន​ទាំង​ពីរ​នោះ​ពេញ​ទៅ​ដោយ​ម្សៅ​ម៉ដ្ឋ​លាយ​ជា​មួយ​ប្រេង សម្រាប់​ជា​គ្រឿង​បូជា​ពី​ស្រូវ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក