បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ៣:១៦, ១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ រួច​មក សង្ឃ​ត្រូវ​ដុត​ចំណែក​ទាំង​នោះ​នៅ​លើ​ទី​បូជា​ជា​អាហារ។* នេះ​ជា​គ្រឿង​បូជា​ដែល​ដុត​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។* ខ្លាញ់​ទាំង​អស់​ជា​ចំណែក​របស់​លោក។+

      ១៧ ​«​‹អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ខ្លាញ់​ឬ​ឈាម+ជា​ដាច់​ខាត។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​គ្រប់​ជំនាន់​ត​រៀង​ទៅ ទោះ​ជា​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក៏​ដោយ›​»។

  • ច្បាប់លេវី ៤:៨-១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ​«​‹បន្ទាប់​មក គាត់​ត្រូវ​ចៀរ​ខ្លាញ់​ទាំង​អស់​របស់​សត្វ​គោ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង គឺ​ស្បៃ​ខ្លាញ់​ស្រោប​ពោះ​វៀន និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​ពោះ​វៀន ៩ ព្រម​ទាំង​តម្រង​នោម​ទាំង​ពីរ​និង​ខ្លាញ់​រុំ​ជុំ​វិញ ដែល​នៅ​ក្បែរ​ចំឡក។ គាត់​ក៏​ចៀរ​ខ្លាញ់​ដែល​ស្រោប​ថ្លើម រួច​យក​ចេញ​ជា​មួយ​នឹង​តម្រង​នោម​ដែរ។+ ១០ គាត់​ត្រូវ​ចៀរ​ខ្លាញ់​ចេញ​ពី​គោ​នោះ ដូច​គោ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដែរ។+ បន្ទាប់​មក សង្ឃ​ត្រូវ​យក​ចំណែក​ទាំង​នោះ​ទៅ​ដុត​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។

  • សាំយូអែលទី១ ២:១៦, ១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ពេល​ដែល​អ្នក​នោះ​និយាយ​ថា​៖ ​«​ចាំ​ឲ្យ​គេ​ដុត​ខ្លាញ់​ហើយ​សិន+ រួច​សឹម​យក​តាម​ចិត្ត​ចុះ​»។ អ្នក​បម្រើ​សង្ឃ​តប​ថា​៖ ​«​អត់​ទេ! ឲ្យ​សាច់​មក​ភ្លាម បើ​មិន​ឲ្យ​ទេ ខ្ញុំ​នឹង​ចាប់​យក​ទៅ!​»។ ១៧ ដោយ​ហេតុ​នេះ ពួក​អ្នក​បម្រើ​សង្ឃ​មាន​កំហុស​កាន់​តែ​ធំ​ចំពោះ​ព្រះ​យេហូវ៉ា+ ដោយ​សារ​ពួក​គេ​មើល​ងាយ​គ្រឿង​បូជា​របស់​ព្រះ​យេហូវ៉ា។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក