-
ដំណើរចាកចេញ ២៩:១០-១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ «អ្នកត្រូវនាំគោឈ្មោលមកខាងមុខត្រសាលជំនុំ ហើយឲ្យអេរ៉ុននិងកូនប្រុសៗគាត់ដាក់ដៃលើក្បាលវា។+ ១១ រួចត្រូវសម្លាប់គោនោះនៅចំពោះព្រះយេហូវ៉ា ត្រង់ច្រកចូលត្រសាលជំនុំ។+ ១២ អ្នកត្រូវយកម្រាមដៃជ្រលក់ក្នុងឈាមគោ រួចយកទៅលាបលើស្នែងទីបូជា។+ ឯឈាមដែលនៅសល់ ត្រូវចាក់នៅជើងទីបូជា។+ ១៣ អ្នកត្រូវយកខ្លាញ់+ដែលនៅជាប់នឹងពោះវៀន ជាប់នឹងថ្លើម ព្រមទាំងតម្រងនោមទាំងពីរនិងខ្លាញ់ដែលរុំជុំវិញ មកដុតនៅលើទីបូជាឲ្យផ្សែងហុយឡើង។+ ១៤ ប៉ុន្តែ អ្នកត្រូវយកសាច់គោនោះ ស្បែកនិងលាមកវា ទៅដុតនៅខាងក្រៅជំរំអ្នករាល់គ្នា។ នេះជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។
-
-
ច្បាប់លេវី ៤:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ «‹បើសង្ឃដែលបានត្រូវជ្រើសរើស*+ ធ្វើអំពើខុសឆ្គង+ ហើយនាំឲ្យបណ្ដាជនមានទោស នោះគាត់ត្រូវយកគោស្ទាវដែលល្អឥតខ្ចោះទៅជូនព្រះយេហូវ៉ា ជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងដែលគាត់បានធ្វើ។+ ៤ គាត់ត្រូវនាំគោនោះទៅខាងមុខត្រសាលជំនុំ+នៅចំពោះព្រះយេហូវ៉ា ហើយដាក់ដៃលើក្បាលវា រួចសម្លាប់វានៅចំពោះព្រះយេហូវ៉ា។+
-