បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ១៤:៤៦, ៤៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤៦ ប៉ុន្តែ ក្នុង​អំឡុង​ដែល​គេ​ទុក​ផ្ទះ​នោះ​ចោល បើ​អ្នក​ណា​ម្នាក់​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ+ អ្នក​នោះ​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។+ ៤៧ បើ​អ្នក​ណា​ចូល​ទៅ​ដេក​ឬ​បរិភោគ​នៅ​ក្នុង​ផ្ទះ​នោះ អ្នក​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់​ខ្លួន​ចេញ។

  • ច្បាប់លេវី ១៥:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ បើ​បុរស​ដែល​ហូរ​ខ្ទុះ​នោះ ស្ដោះ​ទឹក​មាត់​ដាក់​អ្នក​ណា​ម្នាក់ អ្នក​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់ និង​ងូត​ទឹក​សម្អាត​ខ្លួន ហើយ​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។

  • ច្បាប់លេវី ១៧:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ បើ​អ្នក​ស្រុក​ឬ​ជន​បរទេស​ណា​ម្នាក់​បរិភោគ​សាច់​សត្វ​ដែល​ងាប់​ឯង ឬ​សាច់​សត្វ​ណា​ដែល​សត្វ​សាហាវ​ហែក​ស៊ី+ អ្នក​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់ ងូត​ទឹក​សម្អាត​ខ្លួន ហើយ​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។+ ក្រោយ​មក គាត់​នឹង​ទៅ​ជា​ស្អាត​បរិសុទ្ធ។

  • ច្បាប់លេវី ២២:៤-៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ បើ​កូន​ចៅ​អេរ៉ុន​ណា​ម្នាក់ កើត​ជំងឺ​ឃ្លង់+ ឬ​ហូរ​ខ្ទុះ+ អ្នក​នោះ​មិន​អាច​បរិភោគ​អ្វី​ដែល​បរិសុទ្ធ​បាន​ឡើយ ទាល់​តែ​គាត់​បាន​ស្អាត​បរិសុទ្ធ​សិន។+ បើ​គាត់​ចេញ​ទឹក​កាម+ ឬ​ប៉ះ​អ្នក​ណា​ម្នាក់​ដែល​មិន​ស្អាត​បរិសុទ្ធ​ដោយ​សារ​អ្នក​នោះ​ប៉ះ​សាក​សព+ នោះ​គាត់​ក៏​មិន​អាច​បរិភោគ​បាន​ដែរ។ ៥ បើ​គាត់​ប៉ះ​សត្វ​ល្អិត​ដែល​មិន​ស្អាត​បរិសុទ្ធ+ ឬ​ប៉ះ​បុគ្គល​ណា​ម្នាក់​ដែល​មិន​ស្អាត​បរិសុទ្ធ​ដោយ​មូលហេតុ​ណា​មួយ ដែល​អាច​ធ្វើ​ឲ្យ​គាត់​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ+ ៦ នោះ​គាត់​នឹង​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ គាត់​មិន​អាច​បរិភោគ​អ្វី​ដែល​បរិសុទ្ធ​បាន​ទេ ហើយ​គាត់​ត្រូវ​ងូត​ទឹក​សម្អាត​ខ្លួន។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក