បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាថាយ ២៦:២៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៨ ព្រោះ​នេះ​ជា​តំណាង​ឈាម​របស់​ខ្ញុំ+ ជា​‹ឈាម​សម្រាប់​កិច្ច​ព្រម​ព្រៀង›។+ ឈាម​នោះ​នឹង​ត្រូវ​បង្ហូរ​ចេញ​សម្រាប់​មនុស្ស​ជា​ច្រើន+ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​ខ្លួន។+

  • រ៉ូម ៣:២៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៥ ព្រះ​បាន​ឲ្យ​គ្រិស្ត​ជា​គ្រឿង​បូជា​សម្រាប់​ផ្សះ​ផ្សា​ចំណង​មិត្តភាព​រវាង​មនុស្ស​និង​លោក+ តាម​រយៈ​ជំនឿ​លើ​ឈាម​របស់​គ្រិស្ត។+ ព្រះ​បាន​ធ្វើ​ដូច្នេះ ដើម្បី​បង្ហាញ​ពី​សេចក្ដី​សុចរិត​របស់​លោក ពី​ព្រោះ​លោក​ទ្រាំ​សង្កត់​ចិត្ត ហើយ​បាន​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​ដែល​កើត​មាន​នៅ​អតីតកាល។ 

  • រ៉ូម ៥:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ដូច្នេះ យើង​កាន់​តែ​ប្រាកដ​ក្នុង​ចិត្ត​ថា យើង​នឹង​ត្រូវ​សង្គ្រោះ​តាម​រយៈ​លោក ឲ្យ​រួច​ពី​សេចក្ដី​ក្រោធ​របស់​ព្រះ+ ដោយ​សារ​យើង​បាន​ត្រូវ​ប្រកាស​ថា​ជា​មនុស្ស​សុចរិត​តាម​រយៈ​ឈាម​របស់​លោក។+

  • អេភេសូរ ១:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ បុត្រ​លោក​បាន​រំដោះ​យើង​ដោយ​បង់​ថ្លៃ​លោះ​តាម​រយៈ​ឈាម​របស់​ខ្លួន+ ពោល​គឺ​យើង​ទទួល​ការ​អភ័យ​ទោស​ចំពោះ​កំហុស​របស់​យើង+ ដោយសារ​ភាព​បរិបូរ​នៃ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក។

  • ហេប្រឺ ៩:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ ពិត​មែន​ហើយ តាម​ច្បាប់ អ្វី​ៗ​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​សម្អាត​ដោយ​ឈាម+ ហើយ​បើ​គ្មាន​ការ​ច្រួច​ឈាម​ទេ នោះ​គ្មាន​ការ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​ឡើយ។+

  • ហេប្រឺ ១៣:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ដូច​គ្នា​ដែរ លោក​យេស៊ូ​បាន​រង​ទុក្ខ​នៅ​ខាង​ក្រៅ​ទ្វារ​ក្រុង+ ដើម្បី​ធ្វើ​ឲ្យ​បណ្ដា​ជន​បាន​បរិសុទ្ធ​តាម​រយៈ​ឈាម​របស់​លោក​ផ្ទាល់។+

  • ពេត្រុសទី១ ១:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ អ្នក​រាល់​គ្នា​បាន​ត្រូវ​ជ្រើស​រើស​ស្រប​តាម​អ្វី​ដែល​ព្រះ​ជា​បិតា​បាន​ជ្រាប​ទុក​ជា​មុន+ ដោយ​បាន​ត្រូវ​ញែក​ចេញ​ជា​បរិសុទ្ធ​តាម​រយៈ​ឫទ្ធានុភាព+ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្ដាប់​បង្គាប់ ហើយ​ទទួល​ការ​ប្រោះ​ដោយ​ឈាម​របស់​លោក​យេស៊ូ​គ្រិស្ត​៖+

      សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់ និង​សេចក្តី​សុខ​សាន្ត​កាន់​តែ​បរិបូរ​ឡើង។

  • យ៉ូហានទី១ ១:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ ក៏​ប៉ុន្តែ ប្រសិន​បើ​យើង​ដើរ​ក្នុង​ពន្លឺ ដូច​ព្រះ​នៅ​ក្នុង​ពន្លឺ នោះ​យើង​កំពុង​រួម​ចំណែក​ជា​មួយ​គ្នា​មែន ហើយ​ឈាម​របស់​លោក​យេស៊ូ​ជា​បុត្រ​របស់​ព្រះ ក៏​សម្អាត​យើង​ពី​ភាព​ខុស​ឆ្គង​ទាំង​អស់។+

  • ការបើកបង្ហាញ ១:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ ហើយ​ពី​លោក​យេស៊ូ​គ្រិស្ត ដែល​ជា​«​សាក្សី​ដ៏​ស្មោះ​ត្រង់​»​+ ជា​«​បុត្រ​ច្បង​និង​ជា​អ្នក​ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​»​+ និង​ជា​«​អ្នក​គ្រប់​គ្រង​លើ​ស្ដេច​ទាំង​ឡាយ​នៅ​ផែនដី​»។+

      លោក​ស្រឡាញ់​យើង+ ហើយ​បាន​រំដោះ​យើង​ពី​ភាព​ខុស​ឆ្គង*របស់​យើង​តាម​រយៈ​ឈាម​របស់​លោក​ផ្ទាល់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក