-
ដើមកំណើត ៣៥:២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ អ៊ីស្រាអែលបានស្នាក់នៅតំបន់នោះអស់មួយរយៈ។ មានថ្ងៃមួយ រូបេនបានចូលទៅរួមដំណេកជាមួយនឹងប៊ីលហាជាប្រពន្ធបន្ទាប់របស់ឪពុកគាត់។ អ៊ីស្រាអែលជាឪពុកក៏បានឮអំពីរឿងនោះដែរ។+
យ៉ាកុបមានកូនប្រុស១២នាក់។
-
-
ច្បាប់លេវី ២០:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ បើបុរសណារួមដំណេកជាមួយនឹងប្រពន្ធរបស់ឪពុកខ្លួន បុរសនោះធ្វើឲ្យឪពុកខ្លួនរងសេចក្ដីអាម៉ាស់ហើយ។+ បុរសនិងស្ត្រីនោះត្រូវស្លាប់ជាមិនខាន ហើយពួកគេត្រូវទទួលខុសត្រូវចំពោះសេចក្ដីស្លាប់របស់ខ្លួន។
-
-
ការបំភ្លឺច្បាប់ ២៧:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ «‹ត្រូវបណ្ដាសាហើយ អ្នកណាដែលរួមដំណេកជាមួយនឹងប្រពន្ធរបស់ឪពុកខ្លួន ព្រោះគាត់ធ្វើឲ្យឪពុកខ្លួនអាប់ឱនកិត្តិយសហើយ›។+ បណ្ដាជនទាំងអស់ត្រូវឆ្លើយថា៖ ‹អាមេន!›។
-
-
សាំយូអែលទី២ ១៦:២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ អាហ៊ីថូផែលឲ្យយោបល់អាប់សាឡំថា៖ «សូមរួមដំណេកជាមួយនឹងប្រពន្ធបន្ទាប់ទាំងប៉ុន្មានរបស់ឪពុកលោក+ ដែលគាត់បានទុកឲ្យនៅថែរក្សាវិមាន។+ ពេលជនជាតិអ៊ីស្រាអែលទាំងអស់ឮថាលោកបានធ្វើដូច្នេះ ពួកគេនឹងដឹងថាលោកតាំងខ្លួនធ្វើជាសត្រូវរបស់ឪពុកលោក ហើយអស់អ្នកដែលគាំទ្រលោកនឹងមានកម្លាំងចិត្តកាន់តែខ្លាំង»។
-