បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ២:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ រីឯ​ចំណែក​ដែល​នៅ​សល់ ត្រូវ​បាន​ជា​របស់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់។ ចំណែក​នោះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត​ពី​គ្រឿង​បូជា​ដែល​ដុត​ជូន​ព្រះ​យេហូវ៉ា។+

  • ច្បាប់លេវី ៦:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ​«​‹ច្បាប់​សម្រាប់​ការ​ជូន​គ្រឿង​បូជា​ពី​ស្រូវ​មាន​ដូច​ត​ទៅ​៖+ កូន​ប្រុស​ៗ​របស់​អេរ៉ុន​ត្រូវ​ជូន​គ្រឿង​បូជា​នេះ​ចំពោះ​ព្រះ​យេហូវ៉ា នៅ​ខាង​មុខ​ទី​បូជា។

  • ច្បាប់លេវី ៦:១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ឯ​ចំណែក​ដែល​នៅ​សល់ អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​នឹង​យក​ទៅ​ធ្វើ​ជា​នំ​ប៉័ង​ឥត​ដំបែ រួច​បរិភោគ​នៅ​កន្លែង​បរិសុទ្ធ គឺ​នៅ​ទី​ធ្លា​ត្រសាល​ជំនុំ។+

  • ច្បាប់លេវី ២៤:៨, ៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ រៀង​រាល់​ថ្ងៃ​ឈប់​សម្រាក អេរ៉ុន​ត្រូវ​រៀបចំ​នំ​ទាំង​នោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​និច្ច។+ នេះ​ជា​កិច្ច​ព្រម​ព្រៀង​ដែល​ស្ថិតស្ថេរ​ជា​រៀង​រហូត រវាង​ខ្ញុំ​និង​បណ្ដា​ជន​អ៊ីស្រាអែល។ ៩ នំ​ទាំង​នេះ​នឹង​បាន​ទៅ​ជា​ចំណែក​របស់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់+ ហើយ​ពួក​គាត់​ត្រូវ​បរិភោគ​នៅ​កន្លែង​បរិសុទ្ធ+ ព្រោះ​នំ​ទាំង​នោះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត​ពី​គ្រឿង​បូជា​ដុត​របស់​ព្រះ​យេហូវ៉ា។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ជា​ដរាប​»។

  • ជំរឿនបណ្ដាជន ១៨:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ឯ​គ្រឿង​បូជា​បរិសុទ្ធ​បំផុត​ដែល​ត្រូវ​ដុត​ជូន​ខ្ញុំ នឹង​បាន​ជា​របស់​អ្នក គឺ​រាល់​គ្រឿង​បូជា​ដែល​បណ្ដា​ជន​យក​មក​ជូន ជា​មួយ​នឹង​គ្រឿង​បូជា​ពី​ស្រូវ+ គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង+ និង​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង។+ នេះ​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត​ដល់​អ្នក​និង​កូន​ប្រុស​ៗ​របស់​អ្នក។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក