-
ដំណើរចាកចេញ ៣២:៣០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣០ នៅថ្ងៃបន្ទាប់ ម៉ូសេបាននិយាយទៅបណ្ដាជនអ៊ីស្រាអែលថា៖ «អ្នករាល់គ្នាបានធ្វើអំពើខុសឆ្គងធំណាស់។ ដូច្នេះខ្ញុំនឹងឡើងទៅជួបព្រះយេហូវ៉ាដើម្បីអង្វរសុំលោក ប្រហែលជាលោកនឹងអភ័យទោសឲ្យអ្នករាល់គ្នា»។+
-
-
ជំរឿនបណ្ដាជន ១៥:២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ សង្ឃនឹងធ្វើឲ្យពួកជំនុំទាំងមូលជ្រះស្អាតពីភាពខុសឆ្គង ដើម្បីឲ្យពួកគេទទួលការអភ័យទោស+ ព្រោះពួកគេបានធ្វើខុសដោយអចេតនា ហើយក៏បានជូនគ្រឿងបូជាដុតដល់ព្រះយេហូវ៉ា និងគ្រឿងបូជាសម្រាប់អំពើខុសឆ្គងនៅចំពោះព្រះយេហូវ៉ាហើយដែរ។
-
-
ហេប្រឺ ២:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ដូច្នេះ លោកត្រូវក្លាយទៅជាដូច«បងប្អូន»របស់លោកទាំងស្រុង+ ដើម្បីលោកអាចក្លាយទៅជាសម្ដេចសង្ឃដែលស្មោះត្រង់ និងមានសេចក្ដីមេត្តាករុណាក្នុងកិច្ចបម្រើព្រះ ដើម្បីជូនគ្រឿងបូជាសម្រាប់ផ្សះផ្សាចំណងមិត្តភាពរវាងមនុស្សនិងព្រះ+ ព្រមទាំងលោះមនុស្សពីការខុសឆ្គងរបស់ពួកគេទៀតផង។+
-