-
ច្បាប់លេវី ៩:៨, ៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ភ្លាមនោះ អេរ៉ុនបានចូលទៅជិតទីបូជា ហើយសម្លាប់គោស្ទាវ ដើម្បីជូនជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងរបស់គាត់។+ ៩ បន្ទាប់មក កូនប្រុសៗរបស់អេរ៉ុនយកឈាមគោនោះ+មកឲ្យគាត់ ហើយគាត់ក៏ជ្រលក់ចុងម្រាមដៃក្នុងឈាមនោះ រួចយកទៅលាបលើស្នែងទីបូជា។ ឯឈាមដែលនៅសល់ គាត់យកទៅចាក់នៅជើងទីបូជា។+
-
-
ច្បាប់លេវី ១៦:១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ «បន្ទាប់មក គាត់ត្រូវចេញទៅឯទីបូជា+ដែលនៅចំពោះព្រះយេហូវ៉ា ហើយធ្វើឲ្យទីបូជានោះបានស្អាតបរិសុទ្ធ។ រួចគាត់ត្រូវយកឈាមខ្លះរបស់គោស្ទាវ និងឈាមខ្លះរបស់ពពែ ទៅលាបលើស្នែងទាំងបួននៃទីបូជា។
-