-
ច្បាប់លេវី ២០:២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ អ្នករាល់គ្នាត្រូវចេះសម្គាល់ថាសត្វណាជាសត្វស្អាតបរិសុទ្ធ និងសត្វណាជាសត្វមិនស្អាតបរិសុទ្ធ ទោះជាសត្វជើងបួន សត្វស្លាប ឬសត្វលូនវារក្ដី។ អ្នករាល់គ្នាមិនត្រូវធ្វើឲ្យខ្លួនទៅជាមិនស្អាតបរិសុទ្ធ ដោយសារសត្វណាដែលខ្ញុំបានបង្គាប់អ្នកឲ្យចាត់ទុកថាមិនស្អាតបរិសុទ្ធឡើយ។+
-
-
ការបំភ្លឺច្បាប់ ១៤:៧, ៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ប៉ុន្តែ អ្នករាល់គ្នាមិនត្រូវបរិភោគសត្វណាដែលគ្រាន់តែមានក្រចកឆែក ឬគ្រាន់តែទំពាអៀងនោះទេ។ សត្វទាំងនោះមានដូចតទៅ៖ សត្វអូដ្ឋ ទន្សាយថ្ម និងទន្សាយព្រៃ ពួកវាទំពាអៀង តែគ្មានក្រចកឆែកទេ។ ដូច្នេះ ត្រូវចាត់ទុកពួកវាជាសត្វមិនស្អាតបរិសុទ្ធ។+ ៨ ឯសត្វជ្រូក វាមានក្រចកឆែក តែមិនទំពាអៀងទេ។ អ្នករាល់គ្នាត្រូវចាត់ទុកវាជាសត្វមិនស្អាតបរិសុទ្ធ។ ដូច្នេះ អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វទាំងនោះ ឬប៉ះសពពួកវាឡើយ។
-