-
ជំរឿនបណ្ដាជន ១៤:២៩, ៣០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៩ អ្នករាល់គ្នាដែលមានឈ្មោះក្នុងបញ្ជី អាយុចាប់ពី២០ឆ្នាំឡើងទៅ នឹងត្រូវស្លាប់ក្នុងតំបន់ស្ងាត់ជ្រងំនេះ+ ពោលគឺអស់អ្នកដែលរអ៊ូរទាំទាស់នឹងខ្ញុំ។+ ៣០ អ្នករាល់គ្នានឹងមិនអាចចូលក្នុងស្រុកដែលខ្ញុំបានសន្យាឲ្យនោះទេ+ មានតែកាលែបជាកូនយេផុនណា និងយ៉ូស្វេជាកូននុន+ប៉ុណ្ណោះ ដែលអាចចូលបាន។
-
-
ការបំភ្លឺច្បាប់ ២:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ តាំងពីធ្វើដំណើរចេញពីតំបន់កាដេសបានា រហូតដល់ឆ្លងជ្រលងសេរេត យើងបានចំណាយពេលអស់៣៨ឆ្នាំ គឺទាល់តែមនុស្សទាំងអស់ក្នុងជំនាន់នេះ ដែលអាចចូលធ្វើសង្គ្រាមស្លាប់អស់ទៅ ដូចដែលព្រះយេហូវ៉ាបានស្បថនឹងពួកគេ។+
-