-
ជំរឿនបណ្ដាជន ៤:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ «កាលណារើជំរំ អេរ៉ុននិងកូនប្រុសៗរបស់គាត់ ត្រូវគ្របកន្លែងបរិសុទ្ធ+និងឧបករណ៍ទាំងអស់ក្នុងនោះឲ្យបានរួចរាល់។ បន្ទាប់មក កូនចៅរបស់កូហាតត្រូវចូលមកសែងរបស់ទាំងនោះ។+ ប៉ុន្តែ ពួកគេមិនត្រូវប៉ះកន្លែងបរិសុទ្ធឡើយ។ ព្រោះបើប៉ះ ពួកគេនឹងត្រូវស្លាប់ជាមិនខាន។+ នេះហើយជាកិច្ចការទាំងប៉ុន្មានដែលវង្សត្រកូលកូហាតត្រូវបំពេញនៅឯត្រសាលជំនុំ។
-
-
ជំរឿនបណ្ដាជន ៤:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ពួកគេមិនត្រូវចូលមើលប្រដាប់ប្រដាបរិសុទ្ធជាដាច់ខាត សូម្បីតែមួយភ្លែតក៏មិនបានដែរ។ ព្រោះបើមើល ពួកគេនឹងត្រូវស្លាប់ជាមិនខាន»។+
-
-
ជំរឿនបណ្ដាជន ១៦:៣៩, ៤០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៩ រួចមក អេលាសារជាសង្ឃបានយកប្រដាប់ដាក់រងើកភ្លើងធ្វើពីស្ពាន់ទាំងនោះ ទៅដំដើម្បីស្រោបទីបូជា ៤០ ដូចព្រះយេហូវ៉ាបានមានប្រសាសន៍ប្រាប់ម៉ូសេ។ នោះជាសេចក្ដីរំលឹកដល់បណ្ដាជនអ៊ីស្រាអែលថា គ្មានបុគ្គលណាម្នាក់ដែលមិនមែនជាកូនចៅអេរ៉ុន អាចចូលទៅដុតគ្រឿងក្រអូបនៅចំពោះព្រះយេហូវ៉ាបានទេ+ ហើយជាការព្រមានដល់អ្នកឯទៀតថា មិនត្រូវប្រព្រឹត្តដូចកូរ៉ានិងពួកអ្នកដែលគាំទ្រគាត់ឡើយ។+
-