បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ២៣:១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ ​«​អ្នក​រាល់​គ្នា​ត្រូវ​យក​ភោគ​ផល​ដំបូង​ដ៏​ល្អ​បំផុត​ពី​ស្រែ​ចម្ការ មក​ជូន​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នៅ​ឯ​ដំណាក់​លោក។+

      ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។+

  • ច្បាប់លេវី ២៧:២៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៨ ​«​‹រីឯ​អ្វី​ដែល​បុគ្គល​ម្នាក់​ប្រគល់​ជូន​ព្រះ​យេហូវ៉ា​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ គាត់​មិន​អាច​លក់​ឬ​ទិញ​មក​វិញ​បាន​ទេ ទោះ​ជា​មនុស្ស សត្វ ឬ​ដី​ស្រែ​ចម្ការ​ក្ដី។ អ្វី​ទាំង​អស់​ដែល​បាន​ប្រគល់​ជូន​ព្រះ​យេហូវ៉ា ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត។+

  • ច្បាប់លេវី ២៧:៣០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣០ ​«​‹ភោគ​ផល​១​ភាគ​១០+ជា​របស់​ព្រះ​យេហូវ៉ា ទោះ​ជា​ផល​ពី​ដី​ស្រែ​ចម្ការ ឬ​ផល​ផ្លែ​ពី​ដើម​ឈើ​ក្ដី។ នោះ​ជា​អ្វី​បរិសុទ្ធ​ជូន​ព្រះ​យេហូវ៉ា។

  • ជំរឿនបណ្ដាជន ១៨:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ បន្ថែម​ទៅ​ទៀត គ្រប់​អំណោយ​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​យក​មក​ជូន+ ជា​មួយ​នឹង​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង+ នឹង​បាន​ជា​របស់​អ្នក​ដែរ។ ខ្ញុំ​ប្រគល់​អ្វី​ទាំង​អស់​នេះ​ដល់​អ្នក និង​កូន​ប្រុស​ស្រី​របស់​អ្នក​ជា​ដរាប​ត​ទៅ។+ សមាជិក​ក្នុង​ក្រុម​គ្រួសារ​អ្នក ដែល​ស្អាត​បរិសុទ្ធ​អាច​បរិភោគ​បាន។+

  • ជំរឿនបណ្ដាជន ១៨:២៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៦ ​«​អ្នក​ត្រូវ​ប្រាប់​ពួក​លេវី​ថា​៖ ‹អ្នក​រាល់​គ្នា​នឹង​ទទួល​វិភាគទាន​១​ភាគ​១០​ពី​បណ្ដា​ជន​អ៊ីស្រាអែល​ទុក​ជា​មត៌ក ព្រោះ​នេះ​ជា​ចំណែក​ដែល​ខ្ញុំ​ឲ្យ​ដល់​អ្នក​រាល់​គ្នា។+ ប៉ុន្តែ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​វិភាគទាន​១​ភាគ​១០​ពី​ចំណែក​នោះ​ដល់​ខ្ញុំ​ជា​យេហូវ៉ា​វិញ​ដែរ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក