បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ២១:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ​«​ចូរ​ទៅ​ប្រាប់​ពួក​សង្ឃ​ជា​កូន​ចៅ​អេរ៉ុន​ថា​៖ ‹អ្នក​រាល់​គ្នា​ជា​សង្ឃ​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដោយ​សារ​សាក​សព​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ជន​រួម​ជាតិ​ខ្លួន​ឡើយ+

  • ច្បាប់លេវី ២១:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ គាត់​មិន​ត្រូវ​ចូល​ទៅ​ជិត​សាក​សព​ណា​មួយ​ឡើយ+ សូម្បី​តែ​សាក​សព​ឪពុក​ឬ​ម្ដាយ​ក៏​គាត់​មិន​ត្រូវ​ចូល​ទៅ​ជិត​ដែរ ដើម្បី​កុំ​ឲ្យ​គាត់​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ។

  • ជំរឿនបណ្ដាជន ៥:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ ​«​ចូរ​បង្គាប់​បណ្ដា​ជន​អ៊ីស្រាអែល​ឲ្យ​បណ្ដេញ​អ្នក​កើត​ជំងឺ​ឃ្លង់+ អ្នក​ហូរ​ខ្ទុះ+ និង​អ្នក​ដែល​មិន​ស្អាត​បរិសុទ្ធ​ដោយ​ប៉ះ​សាក​សព+ ចេញ​ពី​ជំរំ។

  • ជំរឿនបណ្ដាជន ៦:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ប៉ុន្តែ បើ​ចៃដន្យ​មាន​នរណា​ម្នាក់​ស្លាប់​នៅ​ក្បែរ​គាត់+ នោះ​សក់​ដែលជា​តំណាង​ការ​ញែក​ខ្លួន​ជូន​ព្រះ​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ហើយ។ ដូច្នេះ គាត់​ត្រូវ​កោរ​សក់+នៅ​ថ្ងៃ​ដែល​គាត់​បាន​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​ឡើង​វិញ គឺ​នៅ​ថ្ងៃ​ទី​៧។

  • ជំរឿនបណ្ដាជន ៩:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ នៅ​ថ្ងៃ​នោះ អ្នក​ខ្លះ​បាន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ដោយ​សារ​បាន​ប៉ះ​សាក​សព។+ ដូច្នេះ ពួក​គេ​មិន​អាច​រៀបចំ​ធ្វើ​បុណ្យ​រំលង​ទេ។ នៅ​ថ្ងៃ​ដដែល​នោះ ពួក​គេ​បាន​នាំ​គ្នា​ទៅ​ជួប​ម៉ូសេ​និង​អេរ៉ុន។+

  • ជំរឿនបណ្ដាជន ៣១:១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ អ្នក​រាល់​គ្នា​ត្រូវ​ស្នាក់​នៅ​ក្រៅ​ជំរំ​អស់​រយៈ​ពេល​៧​ថ្ងៃ។ អស់​អ្នក​ដែល​បាន​សម្លាប់​អ្នក​ណា​ម្នាក់ និង​អស់​អ្នក​ដែល​បាន​ប៉ះ​សាក​សព+ ត្រូវ​ជម្រះ​ខ្លួន​ឲ្យ​បាន​ស្អាត​បរិសុទ្ធ+នៅ​ថ្ងៃ​ទី៣​និង​ថ្ងៃ​ទី​៧ គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​ឈ្លើយ​សឹក។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក