-
ដំណើរចាកចេញ ១៤:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ពួកគេនិយាយទៅម៉ូសេថា៖ «តើនៅស្រុកអេហ្ស៊ីបគ្មានកន្លែងបញ្ចុះសពទេឬ បានជាអ្នកនាំពួកយើងមកឲ្យស្លាប់នៅតំបន់ស្ងាត់ជ្រងំដូច្នេះ?+ តើអ្នកនាំពួកយើងចេញពីស្រុកអេហ្ស៊ីបមកធ្វើអ្វី?
-
-
ដំណើរចាកចេញ ១៧:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ប៉ុន្តែ ដោយសារបណ្ដាជនស្រេកទឹកជាខ្លាំង ពួកគេក៏បានរអ៊ូរទាំទាស់នឹងម៉ូសេថែមទៀត+ថា៖ «ហេតុអ្វីអ្នកនាំយើង និងកូនចៅយើង ព្រមទាំងហ្វូងសត្វយើងចេញពីស្រុកអេហ្ស៊ីប ឲ្យមកស្លាប់ដោយអត់ទឹកបែបនេះ?»។
-
-
ជំរឿនបណ្ដាជន ១៦:១៣, ១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ការដែលអ្នកនាំពួកយើងចេញពីស្រុកដែលសម្បូរទៅដោយទឹកដោះនិងទឹកឃ្មុំហូរហៀរ ឲ្យមកស្លាប់នៅតំបន់ស្ងាត់ជ្រងំនេះ+ តើនៅមិនទាន់គ្រប់គ្រាន់ទេឬ បានជាចង់ត្រួតត្រាលើពួកយើងថែមទៀត? ១៤ រហូតមកដល់ឥឡូវ អ្នកមិនបាននាំយើងចូលទៅក្នុងស្រុកដែលសម្បូរដោយទឹកដោះនិងទឹកឃ្មុំទេ+ ហើយក៏មិនបានឲ្យយើងមានដីស្រែនិងចម្ការទំពាំងបាយជូរដែរ។ តើចង់ឲ្យពួកបុរសទាំងនេះតាមអ្នកដូចជាមនុស្សខ្វាក់ឬ? ពួកយើងមិនព្រមទៅជាដាច់ខាត!»។
-