បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ៣២:៣៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៣ ដូច្នេះ ម៉ូសេ​បាន​ប្រគល់​រាជាណាចក្រ​របស់​ស៊ីហុន+ជា​ស្ដេច​ជន​ជាតិ​អាម៉ូរី ព្រម​ទាំង​រាជាណាចក្រ​របស់​អុក+ជា​ស្ដេច​នៅ​តំបន់បាសាន គឺ​ទាំង​ទឹក​ដី ទាំង​ក្រុង ទាំង​ភូមិ​និង​តំបន់​ដែល​នៅ​ជុំ​វិញ ឲ្យ​ដល់​កុលសម្ព័ន្ធ​កាដ កុលសម្ព័ន្ធ​រូបេន+ និង​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណាសេ។+

  • ការបំភ្លឺច្បាប់ ២៩:៧, ៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ នៅ​ទី​បំផុត អ្នក​រាល់​គ្នា​បាន​មក​ដល់​ទី​នេះ។ ឯ​ស៊ីហុន​ជា​ស្ដេច​ក្រុង​ហែសបូន+ និង​អុក​ជា​ស្ដេច​នៃ​តំបន់បាសាន+ ពួក​គេបាន​ចេញ​មក​ច្បាំង​នឹង​យើង តែ​ពួក​គេ​មិន​បាន​ឈ្នះ​យើង​ទេ។+ ៨ ក្រោយ​នោះ យើង​បាន​ដណ្ដើម​យក​ទឹក​ដី​របស់​ពួក​គេ ហើយ​ប្រគល់​ឲ្យ​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ពាក់​កណ្ដាល។+

  • យ៉ូស្វេ ១៣:២៩, ៣០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៩ បន្ថែម​ទៅ​ទៀត ម៉ូសេ​បាន​ប្រគល់​ទឹក​ដី​ជា​មត៌ក​ឲ្យ​ទៅ​ពាក់​កណ្ដាល​កុលសម្ព័ន្ធ​ម៉ាណា​សេ តាម​វង្ស​ត្រកូល​របស់​ពួក​គេ។+ ៣០ ទឹក​ដី​របស់​ពួក​គេ​គ្រប​ដណ្ដប់​តំបន់បាសាន​ទាំង​មូល និង​ចាប់​ពី​ក្រុង​ម៉ាហាណែម+ ព្រម​ទាំង​រាជាណាចក្រ​ទាំង​មូល​របស់​អុក​ជា​ស្ដេច​តំបន់បាសាន និង​ភូមិ​ត្រសាល​ទាំង​ប៉ុន្មាន​របស់​យ៉ាអៀ+ក្នុង​តំបន់បាសាន សរុប​មាន​៦០​ក្រុង។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក