-
ដំណើរចាកចេញ ៣២:២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ ពេលនោះ ម៉ូសេនិយាយទៅពួកលេវីថា៖ «ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលបានមានប្រសាសន៍ដូច្នេះថា៖ ‹ចូរអ្នករាល់គ្នាម្នាក់ៗក្រវាត់ដាវនៅចង្កេះ ហើយទៅសម្លាប់បងប្អូន អ្នកជិតខាង និងមិត្តសម្លាញ់ខ្លួនចាប់ពីច្រកម្ខាងជំរំដល់ច្រកម្ខាងទៀត›»។+
-
-
ច្បាប់លេវី ១០:៦, ៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ បន្ទាប់មក ម៉ូសេបាននិយាយទៅកាន់អេរ៉ុន ព្រមទាំងអេលាសារនិងអ៊ីតតាម៉ា ដែលត្រូវជាកូនប្រុសៗអេរ៉ុនថា៖ «មិនត្រូវទុកសក់អ្នករាល់គ្នាឲ្យគ្មានរបៀបនោះទេ ឬក៏ហែកសម្លៀកបំពាក់របស់អ្នករាល់គ្នាឡើយ+ ដើម្បីកុំឲ្យអ្នករាល់គ្នាត្រូវស្លាប់ និងដើម្បីកុំឲ្យព្រះយេហូវ៉ាមានកំហឹងចំពោះពួកជំនុំទាំងមូល។ ចូរទុកឲ្យបណ្ដាជនអ៊ីស្រាអែលទាំងអស់យំកាន់ទុក្ខអ្នកដែលលោកបានបំផ្លាញដោយភ្លើងចុះ។ ៧ អ្នករាល់គ្នាមិនត្រូវចាកចេញពីច្រកចូលត្រសាលជំនុំទេ។ បើមិនដូច្នោះទេ អ្នករាល់គ្នានឹងស្លាប់ជាមិនខាន ព្រោះព្រះយេហូវ៉ាបានចាក់ប្រេងតែងតាំងអ្នករាល់គ្នាហើយ»។+ ដូច្នេះ ពួកគាត់ក៏ធ្វើតាមបង្គាប់ម៉ូសេ។
-