-
ហូសេ ៩:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ «ពេលខ្ញុំរកឃើញអ៊ីស្រាអែល គឺដូចជារកឃើញផ្លែទំពាំងបាយជូរនៅតំបន់ស្ងាត់ជ្រងំ។+
ពេលខ្ញុំរកឃើញបុព្វបុរសអ្នក គឺដូចជារកឃើញផ្លែល្វានៅលើដើមដែលទុំមុនរដូវ។
ប៉ុន្តែ ពួកគេបែរជាទៅរកព្រះបាលនៃពេអរទៅវិញ។+
ពួកគេបានប្រគល់ខ្លួនដល់ព្រះដ៏គួរឲ្យអាម៉ាស់+
ហើយពួកគេបានទៅជាអ្វីដ៏គួរឲ្យស្អប់ខ្ពើម ដូចព្រះដែលពួកគេស្រឡាញ់នោះដែរ។
-
-
កូរិនថូសទី១ ១០:៧, ៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ កុំឲ្យយើងទៅជាអ្នកគោរពបូជារូបព្រះដូចពួកគេខ្លះ ដូចបទគម្ពីរចែងថា៖ «បណ្ដាជនបានអង្គុយពិសាអាហារពិសាស្រា ហើយក្រោកឡើងនាំគ្នាអរសប្បាយ»។+ ៨ កុំឲ្យយើងប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* ដូចពួកគេខ្លះបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ រួចស្លាប់អស់២៣.០០០នាក់ក្នុងមួយថ្ងៃ។+
-