-
ដំណើរចាកចេញ ២៥:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ អ្នកត្រូវសង់ទីបរិសុទ្ធមួយសម្រាប់គោរពប្រណិប័តន៍ខ្ញុំ ហើយខ្ញុំនឹងនៅក្នុងចំណោមរាស្ត្ររបស់ខ្ញុំ។+
-
-
ការបំភ្លឺច្បាប់ ៥:២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ ព្រោះគ្មានមនុស្សជាតិណាម្នាក់បានឮសំឡេងព្រះដែលមានជីវិតរស់នៅ មានប្រសាសន៍ពីកណ្ដាលភ្លើងដូចពួកខ្ញុំបានឮ ហើយនៅរស់បានទេ។
-
-
សាំយូអែលទី២ ៧:២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ នៅផែនដី តើមានប្រជាជាតិណាដូចប្រជាជាតិអ៊ីស្រាអែលដែលជារាស្ត្ររបស់លោក?+ ព្រះបានរំដោះពួកគេឲ្យមកធ្វើជារាស្ត្ររបស់លោក។+ លោកបានធ្វើការអស្ចារ្យនិងការដ៏គួរឲ្យកោតខ្លាចជាច្រើនដើម្បីពួកគេ+ ហើយការទាំងនោះនាំឲ្យនាមរបស់លោកល្បីរន្ទឺ។+ លោកបានបណ្ដេញប្រជាជាតិទាំងឡាយ និងព្រះរបស់ពួកគេ ដើម្បីរាស្ត្រដែលលោកបានរំដោះចេញពីស្រុកអេហ្ស៊ីប។
-