-
ជំរឿនបណ្ដាជន ៣៥:២២-២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ «‹ប៉ុន្តែ ក្នុងករណីអ្នកណាម្នាក់ច្រានឬគប់អ្វីមួយទៅលើបុគ្គលម្នាក់ទៀត ដោយគ្មានចេតនា គ្មានចិត្តស្អប់ ឬគ្មានគំនុំទេ+ ២៣ ឬក្នុងករណីអ្នកណាម្នាក់ធ្វើឲ្យថ្មធ្លាក់លើបុគ្គលម្នាក់ទៀតដោយមិនបានឃើញ ហើយគាត់មិនមែនជាសត្រូវ ឬគ្មានបំណងធ្វើឲ្យអ្នកនោះរបួសទេ តែបានបណ្ដាលឲ្យជនរងគ្រោះស្លាប់ ២៤ នោះពួកជំនុំត្រូវកាត់ក្ដីឲ្យអ្នកនោះនិងអ្នកដែលមានសិទ្ធិសងសឹក ស្របតាមច្បាប់ទាំងនេះ។+
-