-
ដំណើរចាកចេញ ១៦:២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ ក្រោយពីស្ដាប់ពួកគេរួច ម៉ូសេប្រាប់ពួកគេថា៖ «ព្រះយេហូវ៉ាប្រាប់ថានៅថ្ងៃស្អែកជាថ្ងៃឈប់សម្រាក គឺជាថ្ងៃបរិសុទ្ធជូនព្រះយេហូវ៉ា។+ ដូច្នេះ ចូរចម្អិនអ្វីដែលអ្នករាល់គ្នាត្រូវចម្អិន ហើយស្ងោរអ្វីដែលអ្នករាល់គ្នាត្រូវស្ងោរចុះ។+ អ្នករាល់គ្នាអាចទុកអាហារដែលនៅសល់រហូតដល់ព្រឹកស្អែកបាន»។
-
-
ដំណើរចាកចេញ ២០:៨-១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ «ចូរកាន់តាមថ្ងៃឈប់សម្រាក ហើយចាត់ទុកថ្ងៃនោះជាថ្ងៃពិសិដ្ឋ។+ ៩ អ្នករាល់គ្នាអាចធ្វើការក្នុងរយៈពេល៦ថ្ងៃបាន+ ១០ តែនៅថ្ងៃទី៧ ជាថ្ងៃឈប់សម្រាកដើម្បីព្រះយេហូវ៉ា អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ សូម្បីតែកូនប្រុសស្រីរបស់អ្នក អ្នកបម្រើប្រុសស្រី និងសត្វរបស់អ្នក ព្រមទាំងជនបរទេសណាដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា ក៏មិនត្រូវធ្វើការអ្វីដែរ។+
-
-
ដំណើរចាកចេញ ៣១:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹អ្នករាល់គ្នាត្រូវកាន់តាមថ្ងៃឈប់សម្រាករបស់ខ្ញុំយ៉ាងហ្មត់ចត់+ ព្រោះនេះជាសញ្ញាសម្គាល់រវាងខ្ញុំនិងអ្នករាល់គ្នានៅគ្រប់ជំនាន់តរៀងទៅ ដើម្បីឲ្យអ្នករាល់គ្នាដឹងថាខ្ញុំជាយេហូវ៉ា ជាអ្នកដែលញែកអ្នករាល់គ្នាជាបរិសុទ្ធ។
-