បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ១០:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ​«​ឥឡូវ​នេះ ឱ​ប្រជា​ជាតិ​អ៊ីស្រាអែល​អើយ! តើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា សុំ​អ្វី​ពី​អ្នក​រាល់​គ្នា?+ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​គ្រាន់​តែ​សុំ​ឲ្យ​អ្នក​រាល់​គ្នា​កោត​ខ្លាច​លោក+ និង​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​លោក+ ព្រម​ទាំង​ឲ្យ​ស្រឡាញ់​និង​បម្រើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​អស់​ពី​ដួង​ចិត្ត​និង​អស់​ពី​កម្លាំង​កាយ+

  • យ៉ូប ២៨:២៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៨ លោក​មាន​ប្រសាសន៍​មក​មនុស្ស​ថា​៖

      ‹មើល! ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា នោះ​ហើយ​ជា​ប្រាជ្ញា+

      ហើយ​ការ​ជៀស​ចេញ​ពី​ការ​ប្រព្រឹត្ត​អាក្រក់ នោះ​ហើយ​ជា​ការ​យល់​ដឹង›​»។+

  • សុភាសិត ១:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៧ ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជា​ទី​ចាប់​ផ្ដើម​នៃ​ចំណេះ។+

      មាន​តែ​មនុស្ស​ល្ងង់​ខ្លៅ*ប៉ុណ្ណោះ ដែល​មើល​ងាយ​ប្រាជ្ញា​និង​ការ​ប្រៀន​ប្រដៅ។+

  • ម៉ាថាយ ១០:២៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៨ កុំ​ខ្លាច​អស់​អ្នក​ដែល​អាច​សម្លាប់​រូប​កាយ តែ​មិន​អាច​សម្លាប់​ជីវិត*+ដែល​អ្នក​នឹង​ទទួល​នៅ​អនាគត​នោះ​ឡើយ។ តែ​ត្រូវ​ខ្លាច​លោក​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​វិនាស​ទៅ​ក្នុង​កេហេណា*+វិញ។

  • ពេត្រុសទី១ ២:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ចូរ​គោរព*មនុស្ស​គ្រប់​ប្រភេទ+ ចូរ​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​ទាំង​អស់+ ចូរ​កោត​ខ្លាច​ព្រះ+ ចូរ​គោរព*ស្ដេច។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក