បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ២៣:៣៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៣ អ្នក​រាល់​គ្នា​មិន​ត្រូវ​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ឡើយ ដើម្បី​កុំ​ឲ្យ​ពួក​គេ​នាំ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ប្រឆាំង​នឹង​ខ្ញុំ។ បើ​អ្នក​រាល់​គ្នា​គោរព​បម្រើ​ព្រះ​របស់​ពួក​គេ នោះ​អ្នក​រាល់​គ្នា​មុខ​ជា​ជាប់​អន្ទាក់​ពួក​គេ​ហើយ​»។+

  • ការបំភ្លឺច្បាប់ ១២:៣០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣០ ក្រោយ​ពី​លោក​ធ្វើ​ដូច្នោះ​ហើយ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​កុំ​ដើរ​តាម​គន្លង​របស់​ពួក​គេ​ក្រែង​លោ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​របស់​ពួក​គេ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​សួរ​នាំ​អំពី​ព្រះ​របស់​ពួក​គេ​ថា​៖ ‹តើ​ប្រជា​ជាតិ​ទាំង​នេះ​មាន​ទម្លាប់​បម្រើ​ព្រះ​របស់​ពួក​គេ​ដូច​ម្ដេច​ទៅ? ខ្ញុំ​ចង់​ដឹង​ដើម្បី​ធ្វើ​តាម​ដែរ›។+

  • អ្នកសម្រេចក្ដី ២:២, ៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មិន​ត្រូវ​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ពួក​អ្នក​ស្រុក​នេះ​ទេ។+ អ្នក​រាល់​គ្នា​ត្រូវ​បំផ្លាញ​ទី​បូជា​ទាំង​ប៉ុន្មាន​របស់​ពួក​គេ›។+ ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​បង្គាប់​ខ្ញុំ​ទេ។+ ហេតុ​អ្វី​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ? ៣ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​ទៀត​ថា​៖ ‹ខ្ញុំ​នឹង​មិន​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ឡើយ។+ ពួក​គេ​នឹង​ទៅ​ជា​អន្ទាក់​ដល់​អ្នក​រាល់​គ្នា+ ហើយ​ព្រះ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​នឹង​ទាញ​នាំ​អ្នក​រាល់​គ្នា​ចេញ​ឆ្ងាយ​ពី​ខ្ញុំ›​»។+

  • ចម្រៀងសរសើរព្រះ ១០៦:៣៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៦ ពួក​គេ​បន្ត​ក្រាប​គោរព​បូជា​រូប​ព្រះ​របស់​ពួក​មនុស្ស​ទាំង​នោះ+

      ហើយ​នេះ​បាន​ទៅ​ជា​អន្ទាក់​ដល់​ពួក​គេ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក