-
ការបំភ្លឺច្បាប់ ៤:២៥, ២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ «បើកាលណាអ្នករាល់គ្នារស់បានយូរអង្វែងនៅក្នុងស្រុកនោះរហូតដល់មានកូនចៅ តែក្រោយមកបែរជាប្រព្រឹត្តអាក្រក់ដែលនាំឲ្យខ្លួនអន្តរាយ ដោយធ្វើរូបឆ្លាក់ណាមួយ+ ហើយប្រព្រឹត្តអំពើដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាមិនពេញចិត្ត ដែលបណ្ដាលឲ្យលោកខឹង+ ២៦ នោះខ្ញុំយកមេឃនិងដីធ្វើជាសាក្សីទាស់នឹងអ្នករាល់គ្នានៅថ្ងៃនេះថា អ្នករាល់គ្នានឹងត្រូវវិនាសទៅយ៉ាងឆាប់ ពីទឹកដីដែលអ្នករាល់គ្នានឹងឆ្លងទន្លេយ៉ូដាន់ចូលទៅចាប់យកនោះ។ អ្នករាល់គ្នានឹងមិនរស់នៅលើទឹកដីនោះយូរអង្វែងទេ តែនឹងត្រូវបំផ្លាញសាបសូន្យទៅ។+
-
-
ការបំភ្លឺច្បាប់ ៣០:១៧, ១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ «ប៉ុន្តែ បើអ្នករាល់គ្នាបែរចិត្ត+លែងស្ដាប់បង្គាប់លោក ហើយបណ្ដោយខ្លួនទៅក្រាបគោរពដល់ព្រះឯទៀត និងបម្រើព្រះទាំងនោះ+ ១៨ នោះខ្ញុំប្រាប់អ្នករាល់គ្នានៅថ្ងៃនេះថាអ្នករាល់គ្នានឹងវិនាសទៅជាមិនខាន។+ អ្នករាល់គ្នានឹងមិនរស់យូរអង្វែងក្នុងស្រុកដែលអ្នករាល់គ្នាហៀបឆ្លងទន្លេយ៉ូដាន់ចូលទៅចាប់យកនោះទេ។
-
-
យ៉ូស្វេ ២៣:១២, ១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ «ប៉ុន្តែ បើអ្នករាល់គ្នាបែរចេញពីលោក ហើយលាយឡំខ្លួន*ជាមួយនឹងប្រជាជាតិនានាដែលនៅសល់+ក្នុងចំណោមអ្នករាល់គ្នា ទៅរៀបការ+ជាមួយនឹងពួកគេ ហើយទៅសេពគប់ពួកគេ ១៣ អ្នករាល់គ្នាត្រូវចាំទុកថា ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នានឹងមិនបណ្ដេញប្រជាជាតិទាំងនោះ ចេញពីមុខអ្នករាល់គ្នាទៀតឡើយ។+ ពួកគេនឹងដូចជាអន្ទាក់ឬអង្គប់សម្រាប់អ្នករាល់គ្នា ហើយពួកគេនឹងដូចជារំពាត់វាយខ្នង+ និងដូចជាបន្លាក្នុងភ្នែកអ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាវិនាសបាត់ពីទឹកដីដ៏ល្អនេះដែលព្រះយេហូវ៉ាបានឲ្យអ្នករាល់គ្នា។
-