-
ការបំភ្លឺច្បាប់ ១២:១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ អ្នករាល់គ្នាត្រូវបរិភោគអ្វីទាំងនោះនៅចំពោះមុខព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ត្រង់កន្លែងដែលព្រះយេហូវ៉ានឹងជ្រើសរើស+ គឺទាំងអ្នករាល់គ្នា ទាំងកូនប្រុសកូនស្រីខ្លួន ទាំងខ្ញុំបម្រើប្រុសស្រី ទាំងពួកលេវីដែលនៅក្នុងបណ្ដាក្រុងរបស់អ្នករាល់គ្នាដែរ។ ចូរអរសប្បាយនឹងកិច្ចការទាំងអស់របស់ខ្លួននៅចំពោះមុខព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។
-
-
ការបំភ្លឺច្បាប់ ១៤:២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ ពេលទៅដល់ទីនោះ អ្នករាល់គ្នាអាចទិញអ្វីដែលអ្នករាល់គ្នាត្រូវការ ដូចជាគោ ចៀម ពពែ ស្រាទំពាំងបាយជូរនិងស្រាឯទៀត ព្រមទាំងអ្វីក៏ដោយដែលអ្នករាល់គ្នាពេញចិត្ត។ រួចអ្នករាល់គ្នានិងពួកអ្នកផ្ទះអាចបរិភោគអ្វីទាំងនោះ ដោយអំណរនៅចំពោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។+
-
-
ចម្រៀងសរសើរព្រះ ៣២:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ អស់អ្នកដែលជាមនុស្សសុចរិត ចូររីករាយហើយត្រេកអរដោយសារព្រះយេហូវ៉ា
អស់អ្នកដែលមានចិត្តទៀងត្រង់ ចូរស្រែកឡើងដោយអំណរ។
-