-
សាំយូអែលទី១ ១០:២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ សាំយូអែលនិយាយទៅកាន់បណ្ដាជនទាំងអស់ថា៖ «សូមមើល! បុរសនេះហើយដែលព្រះយេហូវ៉ាបានជ្រើសរើស។+ ក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាដូចគាត់ទេ»។ បណ្ដាជនទាំងអស់ក៏បន្លឺសំឡេងថា៖ «សូមឲ្យស្ដេចមានអាយុវែង!»។
-
-
សាំយូអែលទី១ ១៦:១២, ១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ដូច្នេះ អ៊ីសាយឲ្យគេទៅហៅគាត់ ហើយនាំគាត់ចូលមក។ គាត់មានសាច់ឈាមស្រស់ថ្លា កែវភ្នែកថ្លាយង់ ហើយមានរូបរាងសង្ហា។+ រួចមក ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «គឺម្នាក់នេះហើយ ចូរចាក់ប្រេងរើសតាំងគាត់!»។+ ១៣ ម្ល៉ោះហើយ សាំយូអែលបានយកស្នែងមកចាក់ប្រេង+លើក្បាលដាវីឌនៅចំពោះមុខបងប្រុសៗរបស់គាត់។ ចាប់ពីថ្ងៃនោះមក ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាចាប់ផ្ដើមមានឥទ្ធិពលទៅលើដាវីឌ។+ ក្រោយមក សាំយូអែលធ្វើដំណើរទៅក្រុងរ៉ាម៉ាវិញ។+
-