បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ៤៩:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ដំបង​រាជ្យ​នឹង​មិន​ឃ្លាត​ពី​យូដា​ឡើយ។+ ឯ​ដំបង​នៃ​អ្នក​គ្រប់​គ្រង​ក៏​នឹង​មិន​ឃ្លាត​ឆ្ងាយ​ពី​ជើង​គាត់​ដែរ រហូត​ដល់​ស៊ីឡូរ*មក។+ ពេល​នោះ បណ្ដា​ជន​ទាំង​ឡាយ​នឹង​ស្ដាប់​បង្គាប់​ស៊ីឡូរ។+

  • ជំរឿនបណ្ដាជន ២៤:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ខ្ញុំ​នឹង​ឃើញ​គាត់ តែ​មិន​មែន​ឥឡូវ​ទេ

      ខ្ញុំ​នឹង​គន់​មើល​គាត់ តែ​មិន​មែន​ភ្លាម​ៗ​ទេ

      នឹង​មាន​ផ្កាយ​មួយ+ចេញ​ពី​យ៉ាកុប

      នឹង​មាន​ដំបង​រាជ្យ+លេច​ចេញ​ពី​អ៊ីស្រាអែល+

      គាត់​នឹង​បំបែក​ថ្ងាស​របស់​ជន​ជាតិ​ម៉ូអាប់+

      ព្រម​ទាំង​លលាដ៍​ក្បាល​របស់​កូន​ចៅ​ពួក​អ្នក​ដែល​បង្ក​ការ​វឹកវរ។

  • លូកា ៧:១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ពួក​គេ​ទាំង​អស់​គ្នា​ក៏​ស្ញែង​ខ្លាច រួច​ចាប់​ផ្ដើម​សរសើរ​តម្កើង​ព្រះ​ថា​៖ ​«​ព្រះ​បាន​តែង​តាំង​អ្នក​ប្រកាស​ទំនាយ​ដ៏​ឧត្ដម​ម្នាក់​ក្នុង​ចំណោម​យើង​»​+ ហើយ​ថា​៖ ​«​ព្រះ​បាន​នឹក​ចាំ​រាស្ដ្រ​របស់​លោក​»។+

  • យ៉ូហាន ១:៤៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤៥ ភីលីព​បាន​ជួប​ណាថាណែល+ ហើយ​ប្រាប់​គាត់​ថា​៖ ​«​យើង​បាន​ជួប​លោក ដែល​ច្បាប់​ម៉ូសេ​និង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​ចែង​អំពី​លោក គឺ​លោក​យេស៊ូ ជា​កូន​យ៉ូសែប+ពី​ក្រុង​ណាសារ៉ែត​»។

  • យ៉ូហាន ៦:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ពេល​ដែល​មនុស្ស​ទាំង​នោះ​ឃើញ​សញ្ញា​សម្គាល់​ដែល​លោក​បាន​ធ្វើ នោះ​ពួក​គេ​ចាប់​ផ្ដើម​និយាយ​ថា​៖ ​«​អ្នក​នេះ​ប្រាកដ​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​ត្រូវ​ចូល​មក​ក្នុង​ពិភព​លោក​ហើយ​»។+

  • សកម្មភាព ៣:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ តាម​ការ​ពិត ម៉ូសេ​បាន​និយាយ​ថា​៖ ‹ពី​ចំណោម​បង​ប្អូន​របស់​អ្នក ព្រះ​យេហូវ៉ា*ជា​ព្រះ​របស់​អ្នក​នឹង​តែង​តាំង​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ដូច​ខ្ញុំ​សម្រាប់​អ្នក​រាល់​គ្នា។+ អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​អ្វី​ៗ​ទាំង​អស់​ដែល​លោក​ប្រាប់​អ្នក​រាល់​គ្នា។+

  • សកម្មភាព ៧:៣៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៧ ​«​គឺ​ម៉ូសេ​នេះ​ឯង​ដែល​បាន​ប្រាប់​ពួក​កូន​អ៊ីស្រាអែល​ថា​៖ ‹ពី​ចំណោម​បង​ប្អូន​របស់​អ្នក ព្រះ​នឹង​តែង​តាំង​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ដូច​ខ្ញុំ​សម្រាប់​អ្នក​រាល់​គ្នា›។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក