បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ១៣:១-៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ «​ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​មាន​អ្នក​ប្រកាស​ទំនាយ​ឬ​អ្នក​ចេះ​ទាយ​តាម​រយៈ​សុបិន ប្រាប់​អ្នក​រាល់​គ្នា​អំពី​សញ្ញា​សម្គាល់​ឬ​ហេតុ​ការណ៍​អស្ចារ្យ​ណា​មួយ ២ ក្រោយ​មក​សញ្ញា​សម្គាល់​ឬ​ហេតុ​ការណ៍​អស្ចារ្យ​នោះ​បាន​កើត​ឡើង​មែន ហើយ​គាត់​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ‹ចូរ​យើង​កាន់​តាម​ព្រះ​ឯ​ទៀត› ជា​ព្រះ​ដែល​យើង​មិន​ដែល​ស្គាល់ ‹ហើយ​ចូរ​យើង​បម្រើ​ព្រះ​ទាំង​នោះ​ទៅ› ៣ នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ស្ដាប់​ពាក្យ​របស់​អ្នក​ប្រកាស​ទំនាយ​ឬ​អ្នក​ចេះ​ទាយ​តាម​រយៈ​សុបិន​នោះ​ទេ+ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចង់​ល្បង​មើល​ចិត្ត​អ្នក​រាល់​គ្នា​ថា+ តើ​អ្នក​រាល់​គ្នា​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់​ពី​ដួង​ចិត្ត​និង​អស់​ពី​កម្លាំង​កាយ​មែន​ឬ​មិន​មែន។+ ៤ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា គឺ​លោក​តែ​មួយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កោត​ខ្លាច លោក​ប៉ុណ្ណោះ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់ ហើយ​ត្រូវ​បម្រើ​លោក​តែ​មួយ​គត់។ អ្នក​រាល់​គ្នា​ត្រូវ​កាន់​ខ្ជាប់​តាម​បញ្ញត្តិ​របស់​លោក ហើយ​ត្រូវ​នៅ​ជាប់​នឹង​លោក​ជា​និច្ច។+ ៥ ឯ​អ្នក​ប្រកាស​ទំនាយ​ឬ​អ្នក​ចេះ​ទាយ​តាម​រយៈ​សុបិន​នោះ​វិញ អ្នក​រាល់​គ្នា​ត្រូវ​សម្លាប់​ចោល​ទៅ+ ព្រោះ​អ្នក​នោះ​បាន​បំផុស​បំផុល​អ្នក​រាល់​គ្នា​ឲ្យ​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ជា​ព្រះ​ដែល​បាន​រំដោះ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប​ពី​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ។ អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដូច្នោះ ព្រោះ​គាត់​បាន​បំបែរ​អ្នក​រាល់​គ្នា​ចេញ​ពី​ផ្លូវ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់។ ម្ល៉ោះ​ហើយ អ្នក​រាល់​គ្នា​ត្រូវ​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។+

  • យេរេមា ២៨:១១-១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ រួច​ហាណានា​និយាយ​ទៅ​កាន់​បណ្ដា​ជន​ទាំង​អស់​ថា​៖ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹គឺ​យ៉ាង​នេះ​ឯង ខ្ញុំ​នឹង​បំបាក់​នឹម​របស់​ស្ដេច​នេប៊ូក្នេសា​នៃ​ស្រុក​បាប៊ីឡូន ពី​ប្រជា​ជាតិ​ទាំង​ឡាយ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ប៉ុណ្ណោះ›​»។+ ស្ដាប់​រួច យេរេមា​ក៏​ចាក​ចេញ​ពី​ទី​នោះ​ទៅ។

      ១២ ក្រោយ​ពី​ហាណានា​ជា​អ្នក​ប្រកាស​ទំនាយ​បំបាក់​នឹម​ពីកយេរេមា ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ​ថា​៖ ១៣ ​«​ចូរ​ទៅ​ប្រាប់​ហាណានា​ថា​៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​បាន​បំបាក់​នឹម​ឈើ+ តែ​នឹង​មាន​នឹម​ដែក​ជំនួស​វិញ​»។ ១៤ ព្រោះ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ដាក់​នឹម​ដែក​នៅ​លើក​ប្រជាជាតិ​នា​នា ដើម្បី​ឲ្យ​ពួក​គេ​បម្រើ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន ហើយ​ពួក​គេ​ត្រូវ​បម្រើ​ស្ដេច​នោះ​ជា​ប្រាកដ។+ សូម្បី​តែ​សត្វ​ព្រៃ​ដែល​នៅ​ឯ​វាល ក៏​ខ្ញុំ​ឲ្យ​ពួក​វា​នៅ​ក្រោម​អំណាច​គាត់​ដែរ​»​›​»។+

      ១៥ បន្ទាប់​មក យេរេមា​និយាយ​ទៅ​កាន់​ហាណានា+ជា​អ្នក​ប្រកាស​ទំនាយ​ថា​៖ ​«​ឱ​ហាណានា​អើយ! សូម​ស្ដាប់​ចុះ! ព្រះ​យេហូវ៉ា​មិន​បាន​ចាត់​អ្នក​ទេ តែ​អ្នក​បាន​និយាយ​ពាក្យ​កុហក​ដែល​នាំ​ឲ្យ​បណ្ដា​ជន​ជឿ​ស្លុង​តាម​អ្នក។+ ១៦ ហេតុ​នេះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹មើល! ខ្ញុំ​នឹង​កាត់​អ្នក​ចេញ​ពី​ផែនដី គឺ​នៅ​ឆ្នាំ​នេះ​ឯង អ្នក​នឹង​ស្លាប់​ជា​មិន​ខាន ព្រោះ​អ្នក​បាន​ញុះញង់​បណ្ដា​ជន​ឲ្យ​បះ​បោរ​ប្រឆាំង​នឹង​ខ្ញុំ​ជា​យេហូវ៉ា›​»។+

      ១៧ ដូច្នេះ ហាណានា​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ស្លាប់​នៅ​ខែ​ទី​៧​ក្នុង​ឆ្នាំ​នោះ​ឯង។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក