បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៣៤:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ចូរ​ប្រយ័ត្ន​កុំ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ពួក​អ្នក​នៅ​ក្នុង​ស្រុក​នោះ​ឡើយ ពី​ព្រោះ​ពេល​ពួក​គេ​ប្រព្រឹត្ត​ខុស​ឆ្គង*ដោយ​គោរព​បូជា​ដល់​ព្រះ​របស់​ពួក​គេ+ នោះ​ពួក​គេ​នឹង​អញ្ជើញ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​បរិភោគ​គ្រឿង​បូជា​ដែល​ពួក​គេ​បាន​ជូន​ដល់​ព្រះ​ទាំង​នោះ។+

  • ការបំភ្លឺច្បាប់ ៧:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ ព្រោះ​ពួក​គេ​នឹង​ទាញ​នាំ​កូន​ៗ​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ព្រះ​យេហូវ៉ា​ទៅ​បម្រើ​ព្រះ​ឯ​ទៀត។+ ពេល​នោះ លោក​នឹង​ខឹង​អ្នក​រាល់​គ្នា​យ៉ាង​ខ្លាំង ហើយ​លោក​នឹង​បំផ្លាញ​អ្នក​រាល់​គ្នា​ចោល​ភ្លាម​មួយ​រំពេច។+

  • យ៉ូស្វេ ២៣:១២, ១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ​«​ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​បែរ​ចេញ​ពី​លោក ហើយ​លាយ​ឡំ​ខ្លួន*ជា​មួយ​នឹង​ប្រជា​ជាតិ​នា​នា​ដែល​នៅ​សល់+ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទៅ​រៀប​ការ+ជា​មួយ​នឹង​ពួក​គេ ហើយ​ទៅ​សេព​គប់​ពួក​គេ ១៣ អ្នក​រាល់​គ្នា​ត្រូវ​ចាំ​ទុក​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​នឹង​មិន​បណ្ដេញ​ប្រជា​ជាតិ​ទាំង​នោះ ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទៀត​ឡើយ។+ ពួក​គេ​នឹង​ដូច​ជា​អន្ទាក់​ឬ​អង្គប់​សម្រាប់​អ្នក​រាល់​គ្នា ហើយ​ពួក​គេ​នឹង​ដូច​ជារំពាត់​វាយ​ខ្នង+ និង​ដូច​ជា​បន្លា​ក្នុង​ភ្នែក​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​រាល់​គ្នា​វិនាស​បាត់​ពី​ទឹក​ដី​ដ៏​ល្អ​នេះ​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​អ្នក​រាល់​គ្នា។

  • អេសាយ ២:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៦ លោក​បាន​បោះ​បង់​ចោល​ពូជ​ពង្ស​យ៉ាកុប​ដែល​ជា​រាស្ត្រ​របស់​លោក+

      ព្រោះ​ពួក​គេ​ធ្វើ​តាម​ទំនៀម​ទម្លាប់​ជា​ច្រើន​ពី​ស្រុកខាងកើត

      ថែម​ទាំង​ប្រើ​វេទមន្ត+ដូច​ពួក​ភីលីស្ទីន​ទៀត​ផង

      ក្នុង​ចំណោម​ពួក​គេ មាន​កូន​ចៅ​ជន​ជាតិ​ដទៃ​ជា​ច្រើន។

  • កូរិនថូសទី១ ៥:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ ការ​ដែល​អ្នក​រាល់​គ្នា​អួត​ខ្លួន​គឺ​មិន​សម​រម្យ​សោះ។ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា ដំបែ​តែ​បន្តិច​ធ្វើ​ឲ្យ​ដុំ​ម្សៅ​ទាំង​មូល​ដោរ​ឡើង?+

  • កូរិនថូសទី១ ១៥:៣៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៣ កុំ​ឲ្យ​អ្នក​ណា​បំភាន់​អ្នក​ឡើយ។ ការ​សេព​គប់​អាក្រក់​បង្ខូច​ការ​ប្រព្រឹត្ត​ល្អ។*+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក