-
យ៉ូស្វេ ២:១២, ១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ឥឡូវ សូមពួកលោកមេត្តាស្បថដោយនូវនាមព្រះយេហូវ៉ាថា ពួកលោកនឹងជួយ*ក្រុមគ្រួសាររបស់ឪពុកខ្ញុំ ដោយសារខ្ញុំបានជួយពួកលោក ហើយពួកលោកត្រូវឲ្យសញ្ញាសម្គាល់មួយដល់ខ្ញុំដើម្បីខ្ញុំអាចទុកចិត្តបាន។ ១៣ ពួកលោកត្រូវទុកជីវិតឲ្យឪពុកម្ដាយខ្ញុំ បងប្អូនប្រុសស្រីរបស់ខ្ញុំ ព្រមទាំងមនុស្សគ្រប់គ្នាដែលនៅក្នុងក្រុមគ្រួសាររបស់ពួកគាត់។ ពួកលោកត្រូវជួយសង្គ្រោះជីវិត*របស់ពួកយើង»។+
-
-
យ៉ូស្វេ ២:១៧-១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ បុរសពីរនាក់នោះនិយាយទៅកាន់នាងថា៖ «យើងនឹងធ្វើតាមពាក្យសម្បថដែលនាងបានសុំឲ្យយើងស្បថ ដើម្បីកុំឲ្យយើងត្រូវជាប់ទោស។+ ១៨ ប៉ុន្តែ ពេលយើងចូលមកក្នុងស្រុកនេះ នាងត្រូវចងខ្សែពួរក្រហមនេះនៅនឹងបង្អួច ដែលនាងបានដាក់ឲ្យយើងចុះ។ នាងក៏ត្រូវនាំឪពុកម្ដាយ បងប្អូនរបស់នាង និងមនុស្សគ្រប់គ្នាដែលនៅក្នុងក្រុមគ្រួសាររបស់ឪពុកនាង មកក្នុងផ្ទះនេះ។+ ១៩ ក៏ប៉ុន្តែ បើមានអ្នកណាម្នាក់ចេញពីទ្វារផ្ទះរបស់នាង អ្នកនោះត្រូវទទួលខុសត្រូវចំពោះជីវិតរបស់ខ្លួន យើងមិនទទួលខុសត្រូវឡើយ។ តែបើមានអន្តរាយកើតឡើងចំពោះអ្នកណាម្នាក់ដែលនៅក្នុងផ្ទះរបស់នាង យើងនឹងទទួលខុសត្រូវ។
-