-
ដើមកំណើត ១៥:១៨-២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ នៅថ្ងៃនោះ ព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងអាប់រ៉ាម+ ដោយមានប្រសាសន៍ថា៖ «ខ្ញុំនឹងឲ្យទឹកដីនេះដល់កូនចៅ*អ្នក+ គឺចាប់ពីទន្លេស្រុកអេហ្ស៊ីប រហូតដល់ទន្លេធំដែលជាទន្លេអឺប្រាត។+ ១៩ គឺជាទឹកដីរបស់ជនជាតិកែន+ ជនជាតិគេនិស៊ីត ជនជាតិកាតម៉ូនី ២០ ជនជាតិហេត+ ជនជាតិពេរិស៊ីត+ ជនជាតិរេផែម+ ២១ ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិកឺកាស៊ី និងជនជាតិយេប៊ូស»។+
-
-
ដំណើរចាកចេញ ៣:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ដូច្នេះ ខ្ញុំនឹងសង្គ្រោះអ្នករាល់គ្នាពីកណ្ដាប់ដៃជនជាតិអេហ្ស៊ីបដើម្បីឲ្យអ្នករាល់គ្នារួចផុតពីទុក្ខវេទនា+ ហើយខ្ញុំនឹងនាំអ្នករាល់គ្នាទៅរស់នៅក្នុងស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី+ ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស+ គឺនៅក្នុងស្រុកដែលមានទឹកដោះនិងទឹកឃ្មុំហូរហៀរ»›។+
-
-
ដំណើរចាកចេញ ២៣:២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ ព្រោះទេវតារបស់ខ្ញុំនឹងទៅមុនអ្នករាល់គ្នា ហើយនាំអ្នករាល់គ្នាទៅឯជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិកាណាន ជនជាតិហេវី និងជនជាតិយេប៊ូស។ ពេលនោះ ខ្ញុំនឹងបំផ្លាញពួកគេឲ្យសាបសូន្យទៅ។+
-
-
ការបំភ្លឺច្បាប់ ៧:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ «ឥឡូវអ្នករាល់គ្នាហៀបនឹងចូលទៅចាប់យកស្រុកនោះទុកជាមត៌កហើយ។ ពេលដែលព្រះយេហូវ៉ានាំអ្នករាល់គ្នាចូលទៅ+ លោកនឹងបណ្ដេញប្រជាជាតិ+៧ដែលមានគ្នាច្រើនជាងនិងខ្លាំងក្លាជាងអ្នករាល់គ្នា+ គឺជនជាតិហេត ជនជាតិកឺកាស៊ី ជនជាតិអាម៉ូរី+ ជនជាតិកាណាន ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។+
-