-
ជំរឿនបណ្ដាជន ២១:៣៣, ៣៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៣ បន្ទាប់មក ជនជាតិអ៊ីស្រាអែលបានធ្វើដំណើរឡើងទៅតាមផ្លូវបាសាន។ ពេលនោះ ស្ដេចអុក+នៃតំបន់បាសានបាននាំរាស្ត្រទាំងអស់របស់គាត់ ចេញទៅច្បាំងនឹងពួកអ៊ីស្រាអែលនៅក្រុងអេទ្រី។+ ៣៤ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «កុំខ្លាចស្ដេចនោះឡើយ+ ព្រោះខ្ញុំនឹងប្រគល់គាត់និងរាស្ត្រគាត់ ព្រមទាំងស្រុករបស់គាត់ទៅក្នុងកណ្ដាប់ដៃអ្នក។+ អ្នកនឹងធ្វើទៅលើគាត់ដូចដែលអ្នកបានធ្វើទៅលើស៊ីហុនជាស្ដេចជនជាតិអាម៉ូរី ដែលរស់នៅក្រុងហែសបូនដែរ»។+
-
-
ការបំភ្លឺច្បាប់ ៣:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ដូច្នេះ ព្រះយេហូវ៉ាជាព្រះរបស់យើងបានប្រគល់ស្ដេចអុកនៃតំបន់បាសាន និងបណ្ដារាស្ត្ររបស់គាត់ មកក្នុងកណ្ដាប់ដៃយើង ហើយយើងបានវាយប្រហារគាត់និងរាស្ត្រគាត់ រហូតដល់គ្មានអ្នកណាម្នាក់រួចជីវិតឡើយ។
-
-
យ៉ូស្វេ ៩:៩, ១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ពួកគេឆ្លើយថា៖ «យើងខ្ញុំមកពីស្រុកឆ្ងាយណាស់+ ព្រោះយើងខ្ញុំបានឮអំពីកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ព្រះយេហូវ៉ាជាព្រះរបស់លោក និងអំពីការទាំងប៉ុន្មានដែលព្រះរបស់លោកបានធ្វើនៅស្រុកអេហ្ស៊ីប+ ១០ ព្រមទាំងអំពីការទាំងអស់ដែលព្រះរបស់លោកបានធ្វើចំពោះស្ដេចទាំងពីររបស់ជនជាតិអាម៉ូរី ដែលនៅត្រើយម្ខាង*ទន្លេយ៉ូដាន់ គឺស៊ីហុន+ស្ដេចក្រុងហែសបូន និងអុក+ស្ដេចតំបន់បាសាននៅក្រុងអាសថារ៉ូត។
-