-
ជំរឿនបណ្ដាជន ១៨:២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ ព្រោះខ្ញុំយេហូវ៉ា ខ្ញុំបានប្រគល់១ភាគ១០នៃវិភាគទានរបស់បណ្ដាជនដែលជូនដល់ខ្ញុំ ឲ្យដល់ពួកលេវីទុកជាមត៌ករួចហើយ។ ហេតុនេះហើយបានជាខ្ញុំប្រាប់ថា៖ ‹ក្នុងចំណោមបណ្ដាជនអ៊ីស្រាអែល ពួកគេមិនត្រូវមានដីធ្លីជាមត៌កឡើយ›»។+
-
-
ជំរឿនបណ្ដាជន ២៦:៦២, ៦៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦២ ឯប្រុសៗដែលមានឈ្មោះក្នុងបញ្ជី អាយុចាប់ពីមួយខែឡើងទៅ មានចំនួន២៣.០០០នាក់។+ ពួកគេមិនបានត្រូវរាប់បញ្ចូលក្នុងចំណោមបណ្ដាជនអ៊ីស្រាអែលទេ+ ព្រោះពួកគេមិនអាចទទួលដីធ្លីជាមត៌កបានឡើយ។+
៦៣ ម៉ូសេនិងអេលាសារជាសង្ឃ បានចុះឈ្មោះពួកអ្នកទាំងនេះក្នុងបញ្ជី នៅតំបន់វាលទំនាបម៉ូអាប់ក្បែរទន្លេយ៉ូដាន់ ទល់មុខក្រុងយេរីខូ។
-
-
ការបំភ្លឺច្បាប់ ១៨:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ «ពួកសង្ឃនិងកុលសម្ព័ន្ធលេវីទាំងមូលនឹងមិនទទួលចំណែកមត៌កជាមួយនឹងបណ្ដាជនអ៊ីស្រាអែលទេ តែពួកគេនឹងបរិភោគពីគ្រឿងបូជាដែលបណ្ដាជនយកមកដុតជូនព្រះយេហូវ៉ា ដែលជាចំណែករបស់លោក។+
-