-
ការបំភ្លឺច្បាប់ ៣៣:១៣-១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ចំពោះយ៉ូសែប គាត់និយាយថា៖+
«សូមឲ្យព្រះយេហូវ៉ាឲ្យពរដល់ស្រុករបស់គាត់+
ដោយអ្វីល្អៗពីលើមេឃ
ដោយទឹកសន្សើមនិងទឹកផុសចេញពីដី+
១៤ ដោយកម្ដៅថ្ងៃដែលធ្វើឲ្យកើតភោគផលជាច្រើន
ហើយឲ្យមានផលដំណាំល្អជារៀងរាល់ខែ+
១៥ ថែមទាំងដោយអ្វីល្អៗពីភ្នំបុរាណ*+
និងអ្វីវិសេសៗពីភ្នំតូចៗដែលស្ថិតស្ថេរ
-
យ៉ូស្វេ ១៧:១៧, ១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ឮដូច្នេះ យ៉ូស្វេនិយាយទៅកូនចៅយ៉ូសែប គឺកូនចៅអេប្រាអ៊ីមនិងកូនចៅម៉ាណាសេ ថា៖ «ពួកអ្នកមានគ្នាច្រើនណាស់ ថែមទាំងមានអំណាចខ្លាំងក្លាទៀតផង។ ដូច្នេះ ពួកអ្នកនឹងទទួលទឹកដីថែមទៀត។+ ១៨ ប៉ុន្តែ ពួកអ្នកក៏ត្រូវយកតំបន់ភ្នំទាំងមូលនោះដែរ។+ ពិតមែនតែវាជាតំបន់ព្រៃ តែពួកអ្នកត្រូវកាប់ឆ្ការ ហើយរស់នៅទីនោះទៅ។ ពួកអ្នកនឹងបណ្ដេញជនជាតិកាណានចេញបាន ទោះជាពួកគេខ្លាំងក្លានិងមានរទេះចម្បាំងដែលមានដែកវែងមុតស្រួចចេញពីដុំកង់រទេះក៏ដោយ»។+
-
-
-