-
ជំរឿនបណ្ដាជន ៣:២៧-៣១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ ពីវង្សត្រកូលកូហាតមាន ក្រុមគ្រួសារអាំរ៉ាម ក្រុមគ្រួសារអ៊ីសហា ក្រុមគ្រួសារហេប្រុន និងក្រុមគ្រួសារអូសៀល។ ពួកគេទាំងអស់ជាកូនចៅរបស់កូហាត។+ ២៨ ចំនួនប្រុសៗអាយុចាប់ពីមួយខែឡើងទៅ ដែលមានឈ្មោះក្នុងបញ្ជីគឺ៨.៦០០នាក់។ ពួកគេមានភារកិច្ចមើលថែកន្លែងបរិសុទ្ធ។+ ២៩ ពួកគេដំឡើងត្រសាលរបស់ខ្លួននៅប៉ែកខាងត្បូងត្រសាលជំនុំ។+ ៣០ មេដឹកនាំវង្សត្រកូលកូហាត គឺអេលីសាផានជាកូនអូសៀល។+ ៣១ ពួកគេមានភារកិច្ចមើលថែហឹបនៃសេចក្តីសញ្ញា+ ជើងចង្កៀង+ តុ+ ទីបូជា+ ប្រដាប់ប្រដា+ប្រើប្រាស់ក្នុងកន្លែងបរិសុទ្ធ វាំងនន+ ព្រមទាំងកិច្ចបម្រើទាំងអស់ដែលទាក់ទងនឹងអ្វីទាំងនោះ។+
-