-
យ៉ូស្វេ ២០:៨, ៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ចំណែកឯតំបន់ទន្លេយ៉ូដាន់ខាងកើតក្រុងយេរីខូវិញ ពួកគេបានយកក្រុងបេសឺ+នៅតំបន់ស្ងាត់ជ្រងំ ដែលស្ថិតនៅតាមខ្ពង់រាបរបស់កុលសម្ព័ន្ធរូបេន និងក្រុងរ៉ាម៉ូត+នៅស្រុកគីលាតរបស់កុលសម្ព័ន្ធកាដ ព្រមទាំងក្រុងកូឡាន+នៅតំបន់បាសានរបស់កុលសម្ព័ន្ធម៉ាណាសេ។+
៩ ក្រុងទាំងនោះបានត្រូវទុកសម្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់ និងជនបរទេសដែលរស់នៅក្នុងចំណោមពួកគេ។ ម្ល៉ោះហើយ បើអ្នកណាម្នាក់បានសម្លាប់មនុស្សដោយគ្មានចេតនា អ្នកនោះអាចរត់ទៅជ្រកកោននៅក្រុងទាំងនោះបាន។+ យ៉ាងនេះ អ្នកនោះអាចរួចជីវិតពីអ្នកដែលមានសិទ្ធិសងសឹក* មុនដែលអ្នកនោះបានទទួលការវិនិច្ឆ័យនៅមុខពួកជំនុំ។+
-
-
បណ្ដាស្ដេចទី១ ២២:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ពេលនោះ ស្ដេចស្រុកអ៊ីស្រាអែលបាននិយាយទៅកាន់ពួកអ្នកបម្រើរបស់គាត់ថា៖ «អ្នកទាំងអស់គ្នាដឹងហើយថារ៉ាម៉ូតគីលាត+ជាទឹកដីរបស់យើង មែនទេ? ប៉ុន្តែ យើងបែរជាមិនហ៊ានទៅច្បាំងដណ្ដើមយកពីស្ដេចស្រុកស៊ីរីទៅវិញ»។
-