បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៩:១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ប៉ុន្តែ ខ្ញុំ​បាន​ទុក​អ្នក​ឲ្យ​នៅ​រស់ គឺ​ដោយ​សារ​តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ឃើញ​ឫទ្ធានុភាព​របស់​ខ្ញុំ ហើយ​ដើម្បី​ឲ្យ​នាម​របស់​ខ្ញុំ​ត្រូវ​ប្រកាស​នៅ​ទូទាំង​ផែនដី។+

  • ដំណើរចាកចេញ ១៥:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៦ ឱ​ព្រះ​យេហូវ៉ា​អើយ! ដៃ​ស្ដាំ​របស់​លោក​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​ណាស់​ហ្ន៎!+

      ឱ​ព្រះ​យេហូវ៉ា​អើយ! ដៃ​ស្ដាំ​របស់​លោក​អាច​កម្ទេច​ខ្មាំង​សត្រូវ។

  • ការបំភ្លឺច្បាប់ ២៨:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ពេល​ប្រជា​ជាតិ​នា​នា​នៅ​ផែនដី​ឃើញ​ថា​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា​ជា​តំណាង​នាម​លោក+ នោះ​ពួក​គេ​នឹង​ភ័យ​ខ្លាច​អ្នក​រាល់​គ្នា។+

  • សាំយូអែលទី១ ១៧:៤៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤៦ នៅ​ថ្ងៃ​នេះ​ឯង ព្រះ​យេហូវ៉ា​នឹង​ប្រគល់​អ្នក​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ។+ ខ្ញុំ​នឹង​សម្លាប់​អ្នក រួច​កាត់​ក្បាល​របស់​អ្នក។ ថ្ងៃ​នេះ ខ្ញុំ​នឹង​ឲ្យ​សាក​សព​ពល​ទ័ព​ភីលីស្ទីន​ដល់​សត្វ​ស្លាប​និង​សត្វ​សាហាវ​ស៊ី​ជា​ចំណី ហើយ​មនុស្ស​ទាំង​អស់​នៅ​ផែនដី​នឹង​ដឹង​ថា មាន​ព្រះ​ដ៏​ពិត​នៅ​ជា​មួយ​នឹង​ជន​ជាតិ​អ៊ីស្រាអែល។+

  • បណ្ដាស្ដេចទី២ ១៩:១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ពី​កណ្ដាប់​ដៃ​របស់​សានហេរីប​ផង ដើម្បី​ឲ្យ​គ្រប់​ប្រជា​ជាតិ​នៅ​ផែនដី​បាន​ដឹង​ថា​មាន​តែ​ព្រះ​យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ ជា​ព្រះ​ពិត​»។+

  • ចម្រៀងសរសើរព្រះ ១០៦:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៨ ប៉ុន្តែ លោក​បាន​សង្គ្រោះ​ពួក​គេ ដោយ​យល់​ដល់​នាម​របស់​លោក+

      នេះ​ដើម្បី​ឲ្យ​មនុស្ស​ដឹង​ថា​លោក​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក