-
ដំណើរចាកចេញ ១៤:៣១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ ម្យ៉ាងទៀត ជនជាតិអ៊ីស្រាអែលបានឃើញឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះយេហូវ៉ាក្នុងពេលដែលលោកវាយប្រហារពួកអេហ្ស៊ីប។ ដូច្នេះ ពួកគេចាប់ផ្ដើមកោតខ្លាចព្រះយេហូវ៉ា ហើយមានជំនឿលើព្រះយេហូវ៉ា និងម៉ូសេជាអ្នកបម្រើលោក។+
-
-
ការបំភ្លឺច្បាប់ ៤:៣៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៤ អ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែកហើយថា ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានជួយរំដោះអ្នករាល់គ្នាពីស្រុកអេហ្ស៊ីបដោយការវិនិច្ឆ័យ ដោយសញ្ញាសម្គាល់ ដោយការអស្ចារ្យ+ ដោយសង្គ្រាម+ ដោយឫទ្ធានុភាពដ៏ខ្លាំងក្លា+ និងដោយការដ៏គួរឲ្យស្ញែងខ្លាច។+ តើលោកធ្លាប់ធ្វើដូចនោះចំពោះប្រជាជាតិណាមួយដែរឬទេ?
-
-
ការបំភ្លឺច្បាប់ ២៩:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ បន្ទាប់មក ម៉ូសេបានហៅបណ្ដាជនអ៊ីស្រាអែលទាំងអស់ឲ្យមកជួបជុំគ្នា ហើយប្រាប់ពួកគេថា៖ «អ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែកហើយ នូវការអស្ចារ្យទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានធ្វើទៅលើផារ៉ូ ទៅលើអ្នកបម្រើរបស់គាត់ និងទៅលើស្រុកអេហ្ស៊ីបទាំងមូល+
-