-
យ៉ូស្វេ ១៥:១៦-១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ កាលែបនិយាយថា៖ «បើអ្នកណាម្នាក់អាចច្បាំងដណ្ដើមយកបានក្រុងគារីអាតស៊ីផឺ នោះខ្ញុំនឹងលើកអាកសាកូនស្រីខ្ញុំឲ្យធ្វើជាប្រពន្ធរបស់អ្នកនោះ»។ ១៧ អុតនាល+ជាកូនប្រុសកេណាស+ និងត្រូវជាក្មួយរបស់កាលែប បានដណ្ដើមយកក្រុងនោះ។ ដូច្នេះ កាលែបបានលើកអាកសាកូនស្រីគាត់+ឲ្យធ្វើជាប្រពន្ធរបស់អុតនាល។ ១៨ កាលដែលអាកសាកំពុងធ្វើដំណើរទៅផ្ទះប្ដីរបស់នាង នាងក៏ប្រាប់ប្ដីឲ្យសុំដីមួយកន្លែងពីឪពុកនាង។ ពេលនាងចុះពីលើខ្នងលា* កាលែបសួរនាងថា៖ «តើកូនចង់បានអ្វី?»។+ ១៩ នាងឆ្លើយថា៖ «សូមលោកឪពុកឲ្យពរខ្ញុំ គឺឲ្យកូឡូតម៉េម*ជាអំណោយសម្រាប់ខ្ញុំ ព្រោះដីដែលលោកឪពុកឲ្យខ្ញុំនៅខាងត្បូង*នោះជាដីស្ងួត»។ កាលែបក៏ឲ្យកូឡូតខាងលើ និងកូឡូតខាងក្រោមទៅនាង។
-