-
ការបំភ្លឺច្បាប់ ២៨:៣៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៣ ជនជាតិឯទៀតដែលអ្នករាល់គ្នាមិនស្គាល់នឹងចូលមកបរិភោគភោគផលរបស់អ្នករាល់គ្នាអស់គ្មានសល់។+ អ្នករាល់គ្នានឹងត្រូវគេបោកប្រាស់រហូត ថែមទាំងត្រូវគេជិះជាន់ជានិច្ច។
-
-
ការបំភ្លឺច្បាប់ ២៨:៣១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ គេនឹងសម្លាប់គោរបស់អ្នករាល់គ្នានៅនឹងមុខ តែអ្នករាល់គ្នានឹងមិនបានសាច់វាបរិភោគទេ។ គេនឹងដឹកលារបស់អ្នករាល់គ្នាយកទៅនៅចំពោះមុខ ហើយអ្នករាល់គ្នានឹងមិនបានវាមកវិញទេ។ ពួកសត្រូវនឹងរឹបអូសយកហ្វូងចៀមរបស់អ្នករាល់គ្នា តែគ្មាននរណាមកជួយអ្នករាល់គ្នាឡើយ។
-
-
ការបំភ្លឺច្បាប់ ២៨:៤៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៨ ព្រះយេហូវ៉ានឹងបណ្ដាលឲ្យពួកសត្រូវមកច្បាំងនឹងអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្លាក់ខ្លួនទៅជាអ្នកបម្រើពួកគេ។+ នៅពេលនោះ អ្នករាល់គ្នានឹងស្រេកឃ្លាន+ ហើយគ្មានសម្លៀកបំពាក់គ្រប់គ្រាន់ ព្រមទាំងខ្វះខាតអ្វីៗទាំងអស់។ លោកនឹងដាក់នឹមដែកនៅលើ ករបស់អ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាត្រូវបំផ្លាញចោល។
-