-
សាំយូអែលទី១ ៥:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ព្រះយេហូវ៉ាបានដាក់ទោសអ្នកក្រុងអាសូតយ៉ាងធ្ងន់ធ្ងរ។ លោកបានវាយប្រហារពួកគេ ដោយធ្វើឲ្យមានជំងឺឫសដូងបាតនៅក្នុងក្រុងអាសូតនិងតំបន់ទាំងប៉ុន្មានរបស់ក្រុងនោះ។+
-
-
សាំយូអែលទី១ ៥:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ រួចមក ពួកគេបានកោះហៅអ្នកនាំមុខទាំងអស់នៃពួកភីលីស្ទីនឲ្យមកជួបជុំគ្នា ហើយនិយាយថា៖ «សូមយកហឹបនៃព្រះរបស់ជនជាតិអ៊ីស្រាអែលចេញទៅ! សូមយកហឹបនោះទៅកន្លែងដើមវិញ ដើម្បីកុំឲ្យយើងនិងកូនចៅយើងត្រូវស្លាប់ឡើយ!»។ ពួកគេនិយាយដូច្នេះ ព្រោះមនុស្សទាំងអស់ក្នុងក្រុងនោះខ្លាចថានឹងត្រូវស្លាប់ដោយសារហឹបនោះ។ ព្រះពិតបានដាក់ទោសពួកគេយ៉ាងធ្ងន់ធ្ងរ។+
-