-
ដំណើរចាកចេញ ៧:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ទោះជាយ៉ាងនោះក្ដី ផារ៉ូនៅតែមានចិត្តរឹងរូស+ ហើយមិនព្រមស្ដាប់ម៉ូសេនិងអេរ៉ុនទេ ដូចដែលព្រះយេហូវ៉ាបានមានប្រសាសន៍មែន។
-
-
ដំណើរចាកចេញ ៨:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ប៉ុន្តែ ពេលផារ៉ូឃើញថាសេចក្ដីវេទនានោះលែងមានទៀត នោះគាត់នៅតែមានចិត្តរឹងរូស+ដដែល ហើយមិនព្រមស្ដាប់ម៉ូសេនិងអេរ៉ុនទេ ដូចដែលព្រះយេហូវ៉ាបានមានប្រសាសន៍មែន។
-
-
ដំណើរចាកចេញ ១៤:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ឯខ្ញុំវិញ ខ្ញុំនឹងឲ្យពួកអេហ្ស៊ីបមានចិត្តរឹងទទឹង ហើយពួកគេនឹងដេញតាមអ្នករាល់គ្នាចូលក្នុងសមុទ្រ។ យ៉ាងនោះ កិត្តិនាមរបស់ខ្ញុំនឹងបានល្បីរុងរឿង ពេលខ្ញុំបំផ្លាញផារ៉ូ ពលទ័ព ពលរទេះចម្បាំង និងទាហានសេះរបស់គាត់។+
-