-
ដំណើរចាកចេញ ១៣:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ «ក្រោយមក បើកូនចៅអ្នករាល់គ្នាសួរថា៖ ‹តើការនោះមានន័យដូចម្ដេច?›។ អ្នករាល់គ្នាត្រូវឆ្លើយទៅពួកគេថា៖ ‹ព្រះយេហូវ៉ាបានរំដោះយើងចេញពីស្រុកអេហ្ស៊ីប ពីភាពជាខ្ញុំបម្រើ ដោយឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោក។+
-
-
ការបំភ្លឺច្បាប់ ៤:៣៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៤ អ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែកហើយថា ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានជួយរំដោះអ្នករាល់គ្នាពីស្រុកអេហ្ស៊ីបដោយការវិនិច្ឆ័យ ដោយសញ្ញាសម្គាល់ ដោយការអស្ចារ្យ+ ដោយសង្គ្រាម+ ដោយឫទ្ធានុភាពដ៏ខ្លាំងក្លា+ និងដោយការដ៏គួរឲ្យស្ញែងខ្លាច។+ តើលោកធ្លាប់ធ្វើដូចនោះចំពោះប្រជាជាតិណាមួយដែរឬទេ?
-