-
បណ្ដាស្ដេចទី១ ១:៣៩, ៤០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៩ សេដុកជាសង្ឃបានយកស្នែងដាក់ប្រេង+ពីត្រសាលរបស់ព្រះ+ ហើយចាក់ប្រេងតែងតាំងសាឡូម៉ូន។+ រួចមក ពួកគេផ្លុំស្នែង ហើយបណ្ដាជនទាំងអស់បានស្រែកឡើងថា៖ «សូមឲ្យស្ដេចសាឡូម៉ូនមានអាយុយឺនយូរ!»។ ៤០ ក្រោយមក បណ្ដាជនទាំងអស់បានដង្ហែគាត់ឡើងទៅ អមដោយសំឡេងខ្លុយ ហើយពួកគេអរសប្បាយក្រៃលែង ដល់ម្ល៉េះបានជាដីញ័ររញ្ជួយដោយសារសូរសំឡេងអឺងកង។+
-
-
ប្រវត្តិហេតុទី១ ១២:៣៩, ៤០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៩ បន្ទាប់មក ពួកគេបាននៅជាមួយនឹងដាវីឌអស់បីថ្ងៃ ហើយបរិភោគអាហារជាមួយគ្នា ព្រោះបងប្អូនរបស់ពួកគេបានរៀបចំឲ្យពួកគេ។ ៤០ រីឯអស់អ្នកដែលស្ថិតនៅតំបន់ជិតខាង ព្រមទាំងអ្នកដែលនៅតំបន់ឆ្ងាយៗ ដូចជាទឹកដីអ៊ីសាខារ ទឹកដីសេប៊ូឡូន និងទឹកដីណែបថាលី ពួកគេក៏បានដឹកជញ្ជូនស្បៀងអាហារយកមកដែរ គឺតាមសត្វលា សត្វអូដ្ឋ និងសត្វគោ។ ស្បៀងអាហារទាំងនោះរួមមាន ម្សៅ នំល្វា ផ្លែទំពាំងបាយជូរក្រៀម ប្រេង និងស្រា ថែមទាំងហ្វូងគោនិងហ្វូងចៀមយ៉ាងច្រើនសន្ធឹក។ នៅពេលនោះ ជនជាតិអ៊ីស្រាអែលទាំងអស់មានអំណរក្រៃលែង។
-