-
សាំយូអែលទី២ ៥:២៣, ២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ ដាវីឌសួរព្រះយេហូវ៉ា តែលើកនេះលោកប្រាប់ថា៖ «កុំទៅច្បាំងនឹងពួកគេពីមុខឡើយ តែចូរវាងពីក្រោយ ហើយវាយឆ្មក់ពួកគេនៅមុខព្រៃគុម្ពោតបេកាវិញ។ ២៤ ពេលដែលអ្នកឮសន្ធឹកជើងនៅព្រៃគុម្ពោតបេកា ចូរចេញទៅកុំនៅអែអង់ឲ្យសោះ ព្រោះព្រះយេហូវ៉ានឹងចេញមុនអ្នកដើម្បីវាយប្រហារកងទ័ពភីលីស្ទីន»។
-
-
បណ្ដាស្ដេចទី២ ៦:១៥, ១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ លុះព្រឹកឡើង អ្នកបម្រើរបស់តំណាងព្រះពិត បានក្រោកពីដេក រួចចេញទៅក្រៅ។ ពេលនោះគាត់មើលឃើញពលទ័ព រួមទាំងទ័ពសេះនិងទ័ពរទេះចម្បាំង កំពុងឡោមព័ទ្ធក្រុង។ គាត់ក៏ស្រែកឡើងថា៖ «វរហើយលោកម្ចាស់! តើយើងត្រូវធ្វើយ៉ាងម៉េចទៅ?»។ ១៦ ប៉ុន្តែ អេលីសេប្រាប់ថា៖ «កុំខ្លាចឡើយ!+ ព្រោះខាងយើងមានគ្នាច្រើនជាងខាងគេទៅទៀត»។+
-